Cctimesw1140xh150cm copy

រុស្ស៊ីបើកការវាយប្រហារប៉ុស្តិ៍បញ្ជាការអ៊ុយក្រែន ខណៈអ៊ុយក្រែនស្ទាក់ចាប់ឧទ្ធម្ភាគចក្ររុស្ស៊ីអស់ជាច្រើនគ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីលោក Igor Konashenkov

រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃទី ២៦ កក្កដា នេះបានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារជាច្រើនលើកទៅលើកងទ័ពអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានអះអាងថាខ្លួនស្ទាក់ចាប់ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីអស់ជាច្រើនគ្រឿង នេះបើយោងតាមរបាយការណ៍ព័ត៌មាននៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរបានចុះផ្សាយ។

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅកាន់កងកម្លាំងរបស់អ៊ុយក្រែនជាច្រើនដូចជាតំបន់ Donetsk,(ដូណាស់) Krasny (ក្រាស់នី) Zaporozhye,(សឺប៉ូរីញ៉េ) Kupyansk (កូពីយ៉ានាក់) និង Kherson(ខើសិន) កងកម្លាំងរុស្ស៊ីបានវាយប្រហារប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន គ្រាប់រំសេវ និងតំបន់ពិសេសជាច្រើនទៀតរបស់អ៊ុយក្រែន។កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានស្ទាក់ចាប់ឧទ្ធម្ភាគចក្រ Mil Mi-24 របស់អ៊ុយក្រែន គ្រាប់រ៉ុក្កែត HIMARS និងយន្តហោះគ្មានមនុស្សបើក។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា ពួកគេមានការប្រយុទ្ធរាប់សិបដងជាមួយកងទ័ពរុស្ស៊ីក្នុងទិសដៅជាច្រើនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកទល់នឹងកងកម្លាំងរុស្សីឧបករណ៍យោធារុស្ស៊ី ហើយបានវាយប្រហារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគោលដៅផ្សេងទៀត ព្រមទាំងស្ទាក់ចាប់ឧទ្ធម្ភាគចក្រ Kamov Ka-50 របស់រុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងថែមទៀតផង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ៧ ខែកក្កដា សហរដ្ឋអាម៉េរិកបានប្រកាសថានឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៨០០ លានដុល្លារអាម៉េរិក រួមទាំងគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែនផងដែរ។ ទង្វើនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង