Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិន«ដកតំណែង»លោក Qin Gang ពីរដ្ឋមន្ត្រីក្រសួងការបរទេស និងជំនួសលោក វ៉ាង យី ជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
 មន្ត្រីការបរទេស​ចិន​លោក Qin Gang ថ្លែង​ក្នុង​វេទិកាទំនើបកម្ម​ចិន​និង​ពិភពលោក​នៅ​ Grand Halls ក្នុងទីក្រុង​សៀងហៃ​កាលពីថ្ងៃទី​២១ មេសា ឆ្នាំ២០២៣។

ចិន៖រដ្ឋាភិបាលនៃប្រទេសចិន នៅថ្ងៃទី ២៥ កក្កដានេះ បានសម្រេចដកតំណែងលោក Qin Gang ចេញពីមុខតំណែងរដ្ឋមន្ត្រីការបរទេសចិន ហើយជំនួសមកវិញដោយលោក វ៉ាង យី អតីតរដ្ឋមន្ត្រីចាស់វិញ។ការសម្រេចនេះ ធ្វើឡើងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិលើកទី១៤នៃប្រទេសចិន បានប្រារព្ធឡើងនៅវិមានប្រជាជននៅទីក្រុងប៉េកាំង។

លោក Qin Gang ជាអតីតអគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិក ហើយកាលពីខែធ្នូឆ្នាំ២០២២ លោកត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន ប្រកាសតែងតាំងជាជារដ្ឋមន្រ្តីការបរទេសចិនជំនួសលោក​ វ៉ាង យី ។ក្រោយកាន់តំណែងបានជាង៧ខែ លោក Qin Gang ត្រូវបានដកចេញពីមុខតំណែងរដ្ឋមន្ត្រីការបរទេសចិន ដែលតែងតាំង វ៉ាង យី សារជាថ្មី។នេះបើយោងតាមការប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិលើកទី១៤នៃប្រទេសចិន ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

មិនមានហេតុផលលម្អិតនៃការប្រកាសដកតំណែងនោះទេ។ប៉ុន្តែមុនដកតំណែងលោក Qin Gang បានបាត់មុខមួយរយៈ និងមិនបានទៅចូលរួមកិច្ចប្រជុំសំខាន់មួយចំនួន​រួមទាំងកិច្ចប្រជុំ រដ្ឋមន្ត្រី​ការបរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​និង​ចិន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ ​លោក Wang Wenbin ធ្លាប់បានអះអាងថា លោក Qin Gang មិន​អាច​ចូលរួម​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទេ ពីព្រោះតែ​មូលហេតុ​សុខភាព។ 

គួរបញ្ជាក់ថា លោក​ Qin អាយុ៥៧​ឆ្នាំ​បាន​ទទួល​តំណែង​ពី​លោក Wang ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ខែ​ធ្នូ​ ឆ្នាំ២០២២ ហើយ​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​លើក​ចុងក្រោយ​កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ បន្ទាប់​ជំនួប​ជាមួយ​ពួក​មន្ត្រី​មកពី​ប្រទេស​ស្រីលង្កា រុស្ស៊ី​ និង​វៀតណាម។

លោក វ៉ាង យី ជា​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​ប្រទេសចិន និង ​ជាអតីត​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​ប្រធាន​គោលនយោបាយ​បរទេស​របស់​រដ្ឋាភិបាល​ចិន ត្រូវបានប្រកាសតែងតាំងជំនួសលោក Qin Gang វិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង