Cctimesw1140xh150cm copy

មេដឹកនាំតៃវ៉ាន់លោកស្រី Tsai តេស្តវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រីTsai Ing-wen ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​សមាជ​បក្ស​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​នៅ​ក្រុង​តៃប៉ិ កាលពីថ្ងៃទី ១៦ ខែ​កក្កដា ឆ្នាំ ២០២៣

តៃប៉ិ៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើតេស្តវិជ្ជមានកូវីដនៅថ្ងៃអង្គារនេះ ការិយាល័យប្រធានាធិបតីបានអះអាងថា ការធ្វើដំណើររបស់លោកស្រីសម្រាប់រសៀលថ្ងៃអង្គារត្រូវបានលុបចោល។

សេចក្តីថ្លែងការណ៍របស់តៃវ៉ាន់បានឲ្យដឹងថា "បច្ចុប្បន្នលោកស្រីកំពុងបង្ហាញរោគសញ្ញាស្រាលហើយកំពុងត្រូវបានយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យ" លោកស្រី Tsai បានជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Chen Chien-jen ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលដើម្បីបង្កើនការត្រៀមលក្ខណៈ ខណៈដែលព្យុះទីហ្វុង ដុកសូរី ត្រូវបានគេរំពឹងថានឹងបោកបក់កាត់ភាគខាងត្បូងតៃវ៉ាន់ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់នាសប្តាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង