អាម៉េរិក៖ ចុងភៅជំនិតរបស់អតីតប្រធានាធិបតីអាម៉េរិកលោកបារាក់អូបាម៉ាបានស្លាប់បន្ទាប់ពីបានជិះទូកលេងម្នាក់ឯង ចុងភៅជំនិតរូបនេះមានឈ្មោះថា Tafari Campbell មានវ័យជាង៤៥ឆ្នាំស្នាក់នៅ និងធ្វើជាចុងភៅជូនអតីតមេដឹកនាំអាម៉េរិកផ្ទាល់ បន្ទាប់ពីទទួលបានដំណឹងពីការស្លាប់របស់លោក Tafari មន្រ្តីប៉ូលីសបានបើការស៊ើបអង្គេតភ្លាមៗស្វែងរកមូលហេតុបន្ទាប់បន្សំ។
ប៉ូលីសរដ្ឋ Massachusetts កាលពីថ្ងៃចន្ទបានអះអាងថាបុរសដែលបានស្លាប់នោះមានឈ្មោះ Tafari Campbell អាយុ ៤៥ ឆ្នាំដែលជាចុងភៅចម្អិនម្ហូបឱ្យគ្រួសារលោក អូបាម៉ា នៅសេតវិមាន ហើយបន្តធ្វើការឱ្យពួកគេបន្ទាប់ពីលោក អូបាម៉ា បានចាកចេញពីតំណែង។
សាកសពរបស់ Campbell ត្រូវបានគេរកឃើញនៅម៉ោងប្រហែល ១០ ព្រឹកនៅព្រឹកថ្ងៃចន្ទ ដោយប្រើខ្សែរទាញយកមកវិញដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីច្រាំង និងជាង៣ ម៉ែត្រនៅក្រោមទឹកនៅក្នុងច្រកចូលឆ្នេរសមុទ្រដែលមានឈ្មោះថា Edgartown Great Pond ។
គ្រួសារអូបាម៉ាបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា "Tafari គឺជាចុងភៅផងនិងជាសមាជិកក្នុងគ្រួសាររបស់លោកអូបាម៉ាផង Tafari ពូកែចម្អិនម្ហូប និងមានគំនិតច្នៃប្រឌិតខ្ពស់បំផុត ការបាត់បង់លោកគឺជារឿងដ៏គួរឲ្យសោកស្តាយជាទីបំផុត៕