វៀតណាម៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅវៀតណាម លោក Marc Knapper បានប្រកាសថ្កោលទោសការវាយប្រហារនៅទីក្រុង ដាលាក់ ក្នុងប្រទេសវៀតណាមហើយនឹងសហការជាមួយវៀតណាម ដើម្បីស្វែងរកជនដៃដល់ដែលបានបង្កអំពើភេរវកម្មក្នុងតំបន់ដាលាក់។
ប្រមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិករូបនេះបានអះអាងថាសហរដ្ឋអាម៉េរិក "ប្រឆាំងដាច់ខាតចំពោះទង្វើក្រុមជ្រុលនិយមដែលបានប្រព្រឹត្តិអំពើភារវកម្មក្នុងតំបន់ដាលាក់" ហើយអាម៉េរិកថ្កោលទោសនិងសហការជាមួយអាជ្ញាធរវៀតណាមតាមចាំក្រុមបះបោលទាំងនោះ។
ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំវៀតណាម លោកសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលត្រូវបានសម្លាប់ក្នុងឧបទ្ទវហេតុនោះ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអ្វីដែលបានកើតឡើងក្នុងតំបន់ដាលាក់។
កាលពីខែមុន ការវាយប្រហារដ៏សាហាវលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ និងប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត ដាលាក់ ភាគកណ្តាលបានបណ្តាលឲ្យមនុស្សស្លាប់ ៩ នាក់។ ក្រសួងសន្តិសុខសាធារណៈបានហៅការវាយប្រហារនេះថាជាអំពើព្រៃផ្សៃ ហើយមនុស្សម្នាក់ក្នុងចំណោមជនសង្ស័យគឺជាសមាជិកនៃអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដែលបានទទួលការណែនាំដើម្បីជ្រៀតចូលប្រទេសវៀតណាម និងធ្វើការវាយប្រហារ។
រហូតមកដល់ពេលនេះ មនុស្សជាង ៩០ នាក់ត្រូវបានចាប់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ។ក្រសួងសន្តិសុខសាធារណៈបានប្រកាសថា ស្ថានភាពនយោបាយនៅតំបន់ ដាលាក់ និងតំបន់ក្បែរនោះមានភាពល្អស្ថិរភាព ហើយជីវភាពរបស់ប្រជាជនបានវិលមករកភាពប្រក្រតីវិញហើយ៕