Cctimesw1140xh150cm copy

សមាជិកសភាថៃមកប្រជុំ«ជិះឡាន ទៅវិញជិះទូក»ក្រោយប្រជុំសភាចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិកសភាថៃមួយចំនួននាំគ្នាជិះទូកត្រឡប់ទៅផ្ទះវិញក្រោយប្រជុំសភាចប់ រូបភាព៖ Thai PBS

ថៃ៖ សមាជិកសភាថៃមួយចំនួនបាននាំគ្នាសម្រេចចិត្តចេញតាមទ្វាក្រោយ និងជិះទូកទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីបោះឆ្នោតប្រឆាំងជាមួយនិង លោក Pita Limjaroenrat ក្នុងការជាប់ឆ្នោតជានាយករដ្ឋមន្រ្តីលើកទី៣០ សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាច្រើនរូបបានចាកចេញពីសភាតាមទូកពីខាងក្រោយបរិវេណនៃសភា ដើម្បីចៀសវាងក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំនៅខាងមុខនៃរដ្ឋសភា។អ្នកគាំទ្រគណបក្ស Move Forward បានប្រមូលផ្តុំគ្នានៅមុខសភាតាំងពីថ្ងៃពុធហើយពួកគេជាច្រើននៅតែនៅទីនោះ បន្ទាប់ពីការបោះឆ្នោតសភាបានបញ្ចប់ក្តី។

កងនាវាចរថៃ ប៉ូលីសសមុទ្រ និងនាយកដ្ឋានសមុទ្រនៃប្រទេសថៃបានទទួលសមាជិសភាជាតិថៃមួយចំនួនបន្ទាប់ពីបានប្រជុំសភាចប់ទូកត្រៀមក្រុមសមាជិកសភាទាំងនោះបានលាក់ខ្លួនកំពង់ផែមួយនៅទន្លេចៅប្រាយ៉ា។

ក្នុងចំណោមសមាជិកសភាចំនួន ៧១៥ រូប មាន ៣៩៤ រូបបានបោះឆ្នោតប្រឆាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភិថា ខណៈសំឡេងគាំទ្រមាន ៣១២ សំឡេង, អនុបវាទមានចំនួន ៨ សំឡេង និងមិនបានបោះឆ្នោតមាន ១ សំឡេង ។

គួរបញ្ជាក់ថាកាលពីម្សិលមិញតុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចចិត្តប្រកាសព្យួរឈ្មោះលោក ភិថា ជាបេក្ខភាពនាយករដ្ឋមន្រ្តីថៃបន្ទាប់ពីរូបលោកត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើច្បាប់នៃការបោះឆ្នោតក្នុងប្រទេសក្រោយពីតុលាការបានរកឃើញរូបលោកមានភាគហ៊ុនមួយចំនួនធំក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង