កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងប្រតិកម្មជុំវិញវត្តមានរបស់នាវាដើរដោយថាមពលនុយក្លេអ៊ែរលិចវត្តមានក្នុងតំបន់ឧបទ្វីបកូរ៉េ កូរ៉េខាងជើងព្រមានឆ្លើយតបប្រសិនបើកូរ៉េខាងជើងត្រូវបានរកការគំរាមគំហែងណាមួយកើតឡើង។ ការព្រមាននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក បានចូលចតក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។
លោក Lee Jong-sup រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយនាវាមុជទឹកមីស៊ីលផ្លោងដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក (SSBNs) នៅលើ ឧបទ្វីបកូរ៉េ គឺជាឧទាហរណ៍នៃសកម្មភាពដែលបង្ហាញថា សហរដ្ឋអាម៉េរិកបានពង្រីកការរារាំងប្រឆាំងនឹងទង្វើរបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននៅឆ្នាំនេះ បានបង្កើនការចោទប្រកាន់គ្នាទៅវិញទៅមក រួមទាំងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ខណៈទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការរៀបចំកិច្ចចរចាសន្តិភាពជាមួយកូរ៉េខាងជើង។
ចំណែកលោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បានច្រានចោល នឹងបានអះអាងថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលជាអចិន្ត្រៃយ៍នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងសម្បទានដែលសហរដ្ឋអាម៉េរិកបានផ្លាស់ប្តូរជាមួយកូរ៉េខាងជើងឡើយ។ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបជំនាន់ចុងក្រោយរបស់ខ្លួនគឺ Hwasong-១៨ ដែលប្រើឥន្ធនៈរឹង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់អាម៉េរិកពីបទហោះហើរយន្តហោះចារកម្មពីលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន៕