Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គណបក្សភ្លើងទៀនចាត់ទុក«អ្នកនាំឱ្យគេគូសសន្លឹកឆ្នោតចោល»ជាទង្វើរខុសច្បាប់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន។

ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី ១៩ កក្កដានេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយប្រកាសបដិសេធ មិនជាប់ពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ។គណបក្សនេះ បានចាត់ទុក«អ្នករារាំង»មិនឱ្យគេទៅបោះឆ្នោតជាទង្វើរខុសច្បាប់។

គណបក្សភ្លើងទៀនដែលគេស្គាល់ថា ជាគណបក្សបង្កើតឡើងដោយអតីតមេបក្សប្រឆាំងលោកសម រង្ស៊ី បានអះអាងថា មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលនេះគឺជាទង្វើរំលោភបំពានច្បាប់ ពិសេស ច្បាប់ស្តីពីការបោះឆ្នោត។

យោងតាមសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន បានប្រកាសបដិសេធមិនជាប់ពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះ ទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជាឡើយ។

បើតាមគណបក្សមួយនេះ យល់ថា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាមសតិសម្បជញ្ញៈពិតប្រាកដរបស់ ខ្លួនក្នុងការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងស្របតាមឆន្ទៈរបស់ខ្លួន ដោយមិនត្រូវ ស្ថិតក្រោមការកៀបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ការបង្គាប់បញ្ហា ឬការញុះញង់ ពីសំណាក់បុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។

គួរបញ្ជាក់ថា ការបោះឆ្នោតនៅនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ ក្នុងនោះមានជាអាទិ៍ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ល។

គណបក្សភ្លើងទៀន ដែលគេយល់ថា ជាគណបក្សប្រឆាំង ត្រូវបានជ្រុះចេញពីការបោះឆ្នោតសម្រាប់លើកនេះ ដោយសារបញ្ហាកង្វះឯកសារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង