រុស្សី៖ កងកម្លាំងរុស្សីនាថ្ងៃពុធនេះបានគូសបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែនពីទិសដៅផ្សេងៗគ្នា ដោយរុស្សីបានសម្លាប់កងទាហ៊ានអស់ជាច្រើននាក់ក្នុងតំបន់សមភូមិជាច្រើនតំបន់ ខណៈដែលអ៊ុយក្រែនបានឆ្លើយតបវិញថាខ្លួនបានធ្វើការវាយប្រហារលើគោលដៅយោធារុស្ស៊ី និងសព្វាវុធរុស្សីអស់ជាច្រើន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថាក្រសួងការពារជាតិរុស្សីបានអះអាងថា កងកម្លាំងរុស្ស៊ីបានរារាំងការវាយប្រហារដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែនជាច្រើនតំបន់ដូចជា Kupyansk, Donetsk, Krasny និងទិសដៅផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីក៏បានបើកការវាយប្រហារលើកាំភ្លើងធំអ៊ុយក្រែន រ៉ាដាប្រឆាំងកាំភ្លើងធំ ឃ្លាំងរំសេវ និងគោលដៅផ្សេងទៀត ហើយកងកម្លាំងអាកាសរុស្ស៊ីបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាច្រើនពីប្រព័ន្ធ HAMIS និង UAVs របស់អ៊ុយក្រែនដែលផលិតដោយសហរដ្ឋអាម៉េរិកថែមទៀតផង។
នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចេញរបាយការណ៍មួយដោយបន្ថែមថាការប្រមូលផ្តុំកម្លាំងសំខាន់របស់រុស្ស៊ីនៅតែមាននៅក្នុងតំបន់ Kupyansk, Krasnyនិង Bakhmut ។
ដោយឡែករបាយការណ៍ កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារលើគោលដៅជាច្រើនរបស់រុស្ស៊ី រួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស ឃ្លាំងរំសេវ និងប្រព័ន្ធការពារជាច្រើនទៀតរបស់រុស្សី ក្នុងនោះកងកម្លាំងអ៊ុយក្រែនបានស្ទាក់ចាប់ UAVs រុស្ស៊ីជាច្រើនគ្រឿង និងបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកមកលើទីតាំងរបស់រុស្ស៊ី៕