Cctimesw1140xh150cm copy

របបយោធាមីយ៉ាន់ម៉ាធ្វើ«ទារុណកម្មកីឡាប្រដាល់»ម្នាក់រហូតដល់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មីយ៉ាន់ម៉ា៖ កីឡាករប្រដាល់ជើងខ្លាំងនៃប្រទេសមីយ៉ាន់ម៉ាលោក Lethwei Too Too ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើទារុណកម្មរហូតដល់ស្លាប់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២២ ហើយត្រូវបានរបរយោធាមីយ៉ាន់ម៉ាធ្វើទារុណកម្ម នៅក្នុងមន្ទីរឃុំឃាំង នៅក្នុងខែមេសា។

យោងតាមសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ាឲ្យបានឲ្យដឹងថា កីឡាករប្រដាល់ Lethwei Too Too ដែលជាជើងខ្លាំងមួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយពួកយោធាកាលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២។ រូបថតថតមួបានបង្ហាញថា Too Too ត្រូវបានទាហានមីយ៉ាន់ម៉ា៥នាក់កំពុងតែធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ កីឡាកររូបនេះ ធ្លាប់បានឈ្នះមេដាយមាសមួយក្នុងកីឡាប្រដាល់ Muay Thai នៅស៊ីហ្គេមក្នុងឆ្នាំ ២០១៣។ ហើយលោកក៏បានចូលរួមប្រកួតជាមួយកីឡាករជើងខ្លាំងមួយចំនួន ដូចជា Tun Tun Min, Soe Lin Oo និង Saw Nga Man បានឈ្នះខ្សែក្រវាត់ទម្ងន់មធ្យម WLC និងខ្សែក្រវាត់មាសទម្ងន់ ៧៥ គីឡូក្រាមថែមទៀតផង។

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនេះមីយ៉ាន់ម៉ានេះ បាននិងកំពុងផ្ទុះឡើងជាច្រើនឆ្នាំមក ហើយអំពើឃោរឃៅក៏បានកើតឡើងជាបន្តបន្ទាប់ ដោយពួកយោធាមួយចំនួនកំពុងតែធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាច្រើនពាក់នាក់ក្នុងប្រទេស។ អ្នកប្រឆាំងជាច្រើននាក់បានអះអាងថារដ្ឋប្រហារបានធ្វើទារុណកម្មយ៉ាងឃោឃៅជាខ្លាំង សម្លាប់ពលរដ្ឋ តារាចម្រៀង និងកីឡាប្រដាល់អស់ជាច្រើននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង