Cctimesw1140xh150cm copy

ចិនប្រកាសអាសន្ននៃការមកដល់នៃ«ព្យុះទីហ្វុងតាលីម»ដែលនឹងវាយប្រហារតំបន់មួយចំនួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីក្រុងនានាក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះទីហ្វុងតាលីម ដែលត្រូវបានគេរំពឹងថានឹងបោកបក់តំបន់ជាច្រើនក្នុងប្រទេសចិននាសប្តាហ៍នេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងព្យុះភ្លៀងខ្លាំងថែមទៀតផង។

មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឲ្យដឹងថា ព្យុះទីហ្វុងដែលត្រូវបានគេសង្កេតឃើញនៅលើសមុទ្រចិនខាងត្បូងប្រហែល ៣៧៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Zhanjiang ក្នុងខេត្ត Guangdong នឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងការកើនឡើងនៃកម្លាំងខ្លាំងនៃព្យុះដ៏សាហាវមួយនេះ។

នៅព្រឹកថ្ងៃច័ន្ទ ទីក្រុង Zhanjiang បានចេញការប្រកាសអាសន្នពីព្យុះទីហ្វុងក្រហម ដោយព្រមានអ្នកស្រុកអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែលរំពឹងទុកនឹងកើតឡើងបន្ថែមទៀតនាសប្តាហ៍នេះ។ កម្មករមកពីការិយាល័យគ្រប់គ្រងទីក្រុង និងអនុវត្តច្បាប់នៃទីក្រុង Zhanjiang បានធ្វើការត្រួតពិនិត្យចុងក្រោយនៃតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។

អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់រាប់សិបនាក់ កំពុងត្រៀមខ្លួនសម្រាប់ព្យុះដែលខិតជិតមកដល់ ដោយមានក្រុមអ្នកជំនាញសង្រ្គោះបន្ទាន់ផ្សេងៗជាច្រើននាក់កំពុងត្រៀមខ្លួនសម្រាប់ជួយពលរដ្ឋដែលនិងប្រឈមជាមួយនិងទឹកព្យុះទីហ្វុង។ទូកនេសាទជាង ៣,៤០០ នៅក្នុងទីក្រុងបានត្រឡប់កំពង់ផែវិញ ហើយអ្នកនេសាទជាង ២,០០០ នាក់បានផ្អាកការនេសាទលើផ្ទៃទឹក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង