រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃច័ន្ទនេះបានព្រមានថាប្រទេសរុស្ស៊ីមានឃ្លាំងស្តុកគ្រាប់បែកចង្កោម ហើយនឹងពិចារណាប្រើប្រាស់វាប្រឆាំងនឹងអ៊ុយក្រែន «ប្រសិនបើអ៊ុយក្រែនប្រើប្រាស់ប្រឆាំងនិងប្រទេសរុស្សី»។ ការអត្ថាធិប្បាយរបស់លោកពូទីនកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានទទួលការចែកចាយគ្រាប់បែកចង្កោមផលិតដោយអាម៉េរិក ទោះបីជាមន្ត្រីយោធាកំពូលអ៊ុយក្រែនបានប្រាប់ CNN ថាពួកគេមិនទាន់បានប្រើប្រាស់នៅឡើយក៏ដោយ។
អាវុធនេះមានគ្រោះថ្នាក់ជាពិសេសចំពោះជនស៊ីវិល នៅពេលបាញ់នៅជិតតំបន់ដែលមានប្រជាជនរស់នៅ ព្រោះវាខ្ចាត់ខ្ចាយធ្លាក់ទៅកាន់តំបន់ជាច្រើន។ គ្រាប់បែកប្រភេទនេះបើទម្លាក់ភ្លាមមិនទាន់ផ្ទុះវាអាចនិងបំផ្ទុះជាច្រើនឆ្នាំក្រោយមក ដែលបង្កហានិភ័យរយៈពេលវែងដល់អ្នកណាម្នាក់ដែលជួបប្រទះនឹងគ្រាប់បែកប្រភេទនេះ៕