អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសគោលនយោបាយថ្មីដោយលោកអាចបិតបញ្ចប់សង្រ្គាមរុស្សី និងអ៊ុយក្រែនត្រឹមតែ ២៤ម៉ោងតែប៉ុណ្ណោះប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកម្តងទៀតក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ត្រាំ ដែលបច្ចុប្បន្នជាបេក្ខជននាំមុខគេក្នុងការប្រណាំប្រជែងកៅអីប្រធានាធិបតីអាម៉េរិកឆ្នាំ ២០២៤ របស់គណបក្សសាធារណរដ្ឋបានធានាថាគាត់មានដំណោះស្រាយគ្រប់គ្រាន់ជាមួយប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីនិងលោក Vladimir Zelensky នៃប្រទេសអ៊ុយក្រែនដើម្បីបញ្ឈប់ការបង្ហូរឈាម។
លោក Trump បានប្រាប់ការសែត Fox ថា "ខ្ញុំស្គាល់ Zelensky យ៉ាងច្បាស់ ហើយខ្ញុំស្គាល់លោក Putin យ៉ាងច្បាស់" ដូចច្នេះដើម្បីបញ្ចប់ជម្លោះរវាងរុស្សី និងអ៊ុយក្រែនខ្ញុំគិតថាមិនមែនជារឿងពិបាកឡើយសម្រាប់ខ្ញុំ។ អតីតប្រធានាធិបតីរូននេះអះអាងថា លោកនឹងប្រាប់ Zelensky ថាអ៊ុយក្រែនចាំបាច់ត្រូវតែទទួលការធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះមួយនេះ ដើម្បីជៀសវាងការបង្ហូរឈាមពលរដ្ឋស្លូតត្រង់កាន់តែកើតមានឡើង។ អតីតប្រធានាធិបតីរូបនេះបានអះអាងជាថ្មីម្តងទៀតថា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើលោកនៅកាន់តំណែង៕