Cctimesw1140xh150cm copy

អ្នកដឹកនាំរឿង TITANIC ច្រានចោលពាក្យចចាមអារ៉ាមជុំវិញនៃការផលិតរឿង TITAN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
 លោក James Cameron ដែលជាអ្នកអ្នកដឹកនាំរឿងហូលីវូដ

អាម៉េរិក៖ លោក James Cameron ដែលជាអ្នកអ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញម្នាក់ក្នុងពិភពគុនរបស់អាម៉េរិកបានបដិសេធយ៉ាងខ្លាំងចំពោះការរំពឹងទុកថាគាត់កំពុងផលិតខ្សែភាពយន្តអំពីគ្រោះមហន្តរាយលិចទឹកកប៉ាល់ Titan ។ អ្នកដឹកនាំរឿង "Titanic" រូបនេះបានបង្កើតកំណត់ត្រាជាប់ៗគ្នាកាលពីថ្ងៃសៅរ៍នៅលើ Twitter តិចជាងមួយខែបន្ទាប់ពីមនុស្ស ៥ នាក់បានស្លាប់នៅលើនាវាមុជទឹក OceanGate Expeditions ដែលបានចុះទៅមើលកម្ទេចកប៉ាល់ទីតានិក។

លោក Cameron បានសរសេរថា៖ ខ្ញុំមិនមានគម្រោងក្នុងការផលិតខ្សែភាពយន្តនិយាយពីរឿងរ៉ាវនៃការលិចកប៉ាល់ TITAN នោះទេ ខ្ញុំជឿងថាអ្នកទាំងអស់គ្នាបានដឹងរួចហើយនៃការលិចកប៉ាល់ TITAN"។

គួរបញ្ជាក់ថាកាលពីខែកន្លងទៅមានហេតុការណ៍ដ៏រន្ធត់ក្រោយពីកប៉ាល់ TITAN បានលិចក្រោយពីចុះទៅមើលសាកសពនៃកប៉ាល់ TITANIC អស់រយៈពេលជាង២ម៉ោង បន្ទាប់ពីបាត់ដំណឹងទំនាក់ទំនងភ្លាមៗក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន OCEAN GATES និងដៃគូពាក់ព័ន្ធបាននាំគ្នាបើកកាយរុករកអ្នកដែលបានបាត់ខ្លួន ក៏ប៉ុន្តែជាអកុសលអ្នកទាំង៥នាក់នោះបានបាត់បង់ជីវិតរួចទៅហើយ។ បន្ទាប់ពីការលិចនៃកប៉ាល់នេះក្រុមអ្នកគាំទ្ររឿង TITANIC ដែលដឹកនាំដោយលោក James Cameron បាននាំគ្នាវែកញែកថាកំពូលអ្នកដឹកនាំរឿងរូបនេះគ្រោងនិងផលិតរឿងពាក់ព័ន្ធទៅនិងនាវា TITAN ក៏ប៉ុន្តែពាក្យទាំងនោះគ្រាន់តែពាក្យចចាមរ៉ាមតែប៉ុណ្ណោះ លោក Cameron គ្មានគម្រោងក្នុងការផលិតរឿងបែបនេះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: TITAN TITANIC
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង