បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរម្នាក់ បានរងរបួសធ្ងន់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់បង។
អគ្គនាយកស៊ីម៉ាក់លោកហេង រតនា បានថ្លែងថា នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់បង បានបង្កឱ្យអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រមួយគ្រឿង។
លោកថា គ្រោះថ្នាក់នេះកេីតនៅពេលត្រាក់ទ័រកំពុងភ្ជួរដីចំការស្វាយ និងសូមសំដែងការសោកស្តាយចំពោះគ្រោះថ្នាក់កេីតឡេីងលេីដីចំការនិងជាដីលំនៅដ្ឋាន ដែលបានប្រេីប្រាស់ជាច្រេីនឆ្នាំមកហេីយ។
![](https://cdn.cc-times.com/kh.cc-times.com/media/3502/large/116042922_1181129832260085_3043138038380326711_o.jpg?1595842545)
![](https://cdn.cc-times.com/kh.cc-times.com/media/3503/large/115928347_1181129898926745_4574256413097991919_o.jpg?1595842552)
![](https://cdn.cc-times.com/kh.cc-times.com/media/3504/large/115567031_1181129862260082_6176645365019710362_o.jpg?1595842558)
![](https://cdn.cc-times.com/kh.cc-times.com/media/3505/large/116088771_1181129788926756_1593703370731310227_o.jpg?1595842565)