Cctimesw1140xh150cm copy

ភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្សយ៉ាងតិច ៣៦ នាក់ក្នុងប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ៖ ក្រុមមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងបានអះអាងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុននៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ៣៦ នាក់ហើយ ដោយមនុស្សជាច្រើនបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពពីតមបន់ដែលរងគ្រោះដោយទឹកជំនន់។

ការស្លាប់កើតឡើងនៅក្នុងខេត្ត Gyeongsang ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង និងខេត្ត Chungcheong កណ្តាល នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពរបស់កូរ៉េបានចុះផ្សាយ ។មនុស្សសរុបចំនួន ៨,៨៥២ នាក់មកពីទីក្រុង និងខេត្តចំនួន ១៤ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញ។

លោកស្រី Kim Ik-gyun អ្នកស្រុកម្នាក់បានឲ្យដឹងថា៖ តាំងពីខ្ញុំដឹងក្តីមកនេះគឺជាគ្រោះមហន្តរាយដ៏ធំបំផុតដែលខ្ញុំពុំបានធ្លាប់ជាប់ ខ្ញុំបាត់បង់ផ្ទះសម្បែង បាត់បង់ទ្រព្យសម្បត្តិនិងក្រុមគ្រួសារដោយសារតែគ្រោះដ៏កាចសាហាវមួយនេះ»។ ក្រុមអ្នកជួយសង្គ្រោះកំពុងតែបន្តប្រតិបត្តិការរុករក អ្នកដែលកំពុងបាត់ខ្លួននិងជម្លៀសពលរដ្ឋដែលនៅតំបន់ហានិភ័យទៅកាន់តំបន់សុវត្ថិភាព។

ក្រៅពីការបាត់បង់ជីវិតដ៏គួរឱ្យភ័យខ្លាច និងការជម្លៀសអ្នកស្រុក ភ្លៀងធ្លាក់ខ្លាំងដែលបានវាយលុកប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនក៏បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។អាជ្ញាធរកំពុងឆ្លើយតបទៅនឹងករណីខូចខាតហេដ្ឋារចនាសម្ព័ន្ធចំនួន ២១៥ ករណី រួមមានផ្លូវខូច ការបាក់ដី និងទឹកជំនន់។ ឧប្បត្តិហេតុជាង ២០០ នៃការខូចខាតផ្ទះនិងទ្រព្យសម្បត្តិរួមទាំងរថយន្តនិងទូកនេសាទក៏ត្រូវបានរាយការណ៍ផងដែរ។ទីភ្នាក់ងារអាកាសធាតុបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតរហូតដល់ ២៥០ មីលីម៉ែត្រនៅថ្ងៃអង្គារសប្តាហ៍នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង