រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌រដ្ឋរបស់រុស្សីថា ការវាយលុករបស់អ៊ុយក្រែមកលើដែនដីរបស់ប្រទេសរុស្សីនិងមិនទទួលបានការជោគជ័យដូចការរំពឹងទុករបស់ខ្លួនឡើយ។ លោកពូទីនបានសរសើរកងទ័ព "វីរភាព" របស់រុស្ស៊ី ហើយបានទទូចថាទិសដៅនៃយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូគឺ "វិជ្ជមាន" ហើយប្រតិបត្តិការពិសេសរបស់រុស្សីកំពុងតែដំណើរការទៅមុខយ៉ាងល្អប្រសើរ។
បើតាមមេដឹកនាំរុស្សីរូបនេះបានឲ្យដឹងថាកងទ័ពរុស្ស៊ីកំពុងបើកការវាយលុករបស់ពួកគេនៅក្នុងផ្នែកខ្លះនៃជួរមុខ ហើយកំពុង "ដណ្តើមយកទីតាំងដែលមានអំណោយផលបំផុត" របស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា អ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយមិនបានឈានដល់ក្នុងការវាយលុកតំបន់សំខាន់ៗរបស់ប្រទេសរុស្សីឡើយ។ ក្រសួងការពារជាតិរុស្សីក៏បានផ្សព្វផ្សាយវីដេអូជាច្រើនដែលបង្ហាញពីការខូចខាត និងការបំផ្លាញសម្ភារៈយោធាធុនធ្ងន់របស់អ៊ុយក្រែន រួមទាំងរថក្រោះផលិតដោយលោកខាងលិចអស់ជាច្រើនគ្រឿងថែមទៀតផង។
សម្រាប់ពូទីន កងកម្លាំងរុស្ស៊ីបានបំផ្លាញរថក្រោះអ៊ុយក្រែនចំនួន៣១១ គ្រឿងចាប់តាំងពីថ្ងៃទី ៤ ខែមិថុនា។ពូទីន ជឿថាយ៉ាងហោចណាស់មួយភាគបីនៃពួកគេគឺជារថក្រោះផលិតដោយលោកខាងលិច រួមទាំងរថក្រោះខ្លារខិនផងដែរ"ត្រូវបានបំផ្លាញដោយកងកម្លាំងរបស់ប្រទេសរុស្សី៕