Cctimesw1140xh150cm copy

លោកភីថាទទួលយកការបរាជ័យ តែមិនបោះបង់ហើយឈរឈ្មោះម្តងទៀតនាសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ មេដឹកនាំគណបក្ស Move Forward (ឆ្ពោះទៅមុខ) លោក ភិថា លីមចារើនរ៉ាត់បានប្រកាសទទួលយកក្នុងការចាញ់ឆ្នោតក្នុងសភាជាតិថៃដែលបោះឆ្នោតរើសមេដឹកនៃប្រទេសថៃក្នុងអាណត្តិថ្មី ដោយការបោះឆ្នោតនោះលោក ភិថា ទទួលសម្លេងតែ៣២៣តែប៉ុណ្ណោះដោយផ្អែកតាមច្បាប់ប្រទេសថៃ គឺលោក ភិថា ត្រូវការសម្លេងសភាចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ទើបអាចក្លាយជានាយករដ្ឋមន្រ្តីបាន ដោយក្នុងនោះមានការបោះឆ្នោតអនុប្បវាទ និងការបោះឆ្នោតប្រឆាំងនឹងលោក។

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗបន្ទាប់ពីការបោះឆ្នោត លោក ភិថា បានអះអាងថា លោកនឹងធ្វើការលើយុទ្ធសាស្ត្រថ្មីមួយ ដើម្បីធានាថា លោកនឹងមានការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតបន្ទាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ប្រមុខមេដឹកគណបក្សក្មេងរូបនេះក៏ប្តេជ្ញាចិត្តថានិងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីថៃម្តងទៀតនាសប្តាហ៍ក្រោយ។

សមាជិកព្រឹទ្ធសភាភាគច្រើនបានបដិសេធនៅក្នុងការបោះឆ្នោតជ្រើសរើសយកលោក ខណៈដែលមានសភាជើងចាស់ជាច្រើនរូបបានបោះឆ្នោតឱ្យលោក ភិថា ក៏ប៉ុន្តែលោកនៅតែត្រូវការសំឡេងយ៉ាងតិច ៣៧៥ ពីសមាជិកសភា និងសមាជិកព្រឹទ្ធសភាបូកបញ្ចូលគ្នាដើម្បីដណ្តើមតំណែងនាយករដ្ឋមន្ត្រី។ លោក ភិថា ទទួលបានសម្លេងគាំទ្រចំនួន ៣២៤ សម្លេងគាំទ្រ ១៨២ សំឡេង ខណៈសមាជិកសភាចំនួន ១៩៩ នាក់បានអនុប្បវាទ។លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលយកលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែខ្ញុំមិនចុះចាញ់ឡើយ”។

ជុំវិញនៃការបរាជ័យរបស់លោក ភិថា នេះត្រូវបានគេជឿជាក់ថាដោយសារតែលោកមានគោលនយោបាយប្រកាសធ្វើកំណែទម្រង់ច្បាប់នៃការប្រមាថស្តេចរបស់ប្រទេសថៃ ដែលច្បាប់កន្លងទៅអ្នកដែលប្រមាថព្រះមហាក្សត្រនិងត្រូវបានដាក់ទោសពី ៣-១៥ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង