Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន បង្ហាញពីស្នាដៃដ៏វិសេស ខណៈគម្រោងមជ្ឍមណ្ឌល ពាណិជ្ជកម្ម Bay Of Lights ទទួលការរីកមុខមាត់គួរឲ្យកត់សម្គាល់

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

គម្រោងអភិវឌ្ឍដែលផ្តល់បទពិសោធន៍ថ្មីនៃវិស័យអចលនទ្រព្យ ដែលនឹងបើកទំព័រថ្មីក្នុងឆមាសទី១ ឆ្នាំ២០២៤

[ ក្រុងព្រះសីហនុ ថ្ងៃទី១២ ខែកក្កដា] - ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលមានចក្ខុវិស័យឈានមុខគេក្នុងវិស័យអចលនទ្រព្យ ទទួលបាននូវភាពជោគជ័យថ្មីមួយ ខណៈដែលទើបតែប្រារព្ធពិធីបញ្ចប់គម្រោងសាងសង់គ្រោងអាគារ នៃមជ្ឍមណ្ឌលពាណិជ្ជកម្ម Bay of Lights។

ក្នុងនាមជាអ្នកផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យអាចលនទ្រព្យ មជ្ឍមណ្ឌលពាណិជ្ជកម្មនេះមានគោលបំណងផ្តល់លក្ខណៈពិសេសថ្មីមួយក្នុងការដាក់បង្ហាញគម្រោងលក់ តាមរយៈការរៀបចំគ្រោងយ៉ាងអស្ចារ្យ ។ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ និងដំណើរការក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ក្រុមការងាររបស់ ខានូពី ស៊ែន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកទស្សនា។

នៅលើផ្ទៃដីសរុប ១០ ៧៥៦, ១ ម៉ែត្រការ៉េ មជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣ ៨១៤,១៣ ម៉ែត្រការ៉េ។ គម្រោងសាងសង់ដ៏អស្ចារ្យនេះបានចាប់ផ្តើមនៅចុងខែឧសភាឆ្នាំនេះ ដោយបានបន្តយ៉ាងឆាប់រហ័សដើម្បីបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលមានក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍បន្ទាប់បន្សំ បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវបច្ចេកវិទ្យាទំនើប និរន្តរភាព និងកន្លែងឆ្នេរសមុទ្រដ៏អស្ចារ្យដើម្បីបង្កើតបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកទស្សនា។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបានគេចាត់ទុកជាគម្រោងលក់គំរូមួយសម្រាប់វិស័យអាចលនទ្រព្យនៅកម្ពុជា។

លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត បានថ្លែងថា៖ « ពួកយើងមានភាពត្រេកអរណាស់ដែល គម្រោង Bay of Lights បានឈានដល់ដំណាក់កាលជោគជ័យគួរឱ្យកត់សម្គាល់។ គោលបំណងរបស់ពួកយើងគឺផ្លាស់ប្តូរបទពិសោធន៍នៃកន្លែងទស្សនាគម្រោងលក់ តាមរយៈការ បញ្ចូលគ្នារវាងស្ថាបត្យកម្ម បច្ចេកវិទ្យា និងបរិយាកាសជុំវិញឆ្នេរសមុទ្រដ៏គួរឱ្យស្ញប់ស្ញែង ដែលអាចទាក់ទាញ និងបំផុសគំនិតអ្នកទស្សនារបស់យើង។ »

ការបង្ហាញស្ថាបត្យកម្មពណ៌នាអំពីការរៀបចំគម្រោងផែនការយ៉ាងល្អិតល្អន់ ដែលនាំឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ដ៏ស៊ីជម្រៅដ៏សម្បូរបែប។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights មិនគ្រាន់តែជាទីអាជីវកម្មប៉ុណ្ណោះទេ វាតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីដែលរីកចម្រើន ពោពេញដោយការច្នៃប្រឌិត ការសហការ និងការបំផុសគំនិតថ្មីៗ ។

នៅពេលដែលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ទស្សនិកជននឹងទទួលបានអារម្មណ៍ថ្មី នៅក្នុងបរិយាកាសមួយដែលរួមបញ្ចូលគ្នានូវសម្រស់ធម្មជាតិនៃឆ្នេរសមុទ្រ ជាមួយនឹងការរួមបញ្ចូលការរចនាបែបទំនើបមួយ។ ទស្សនិកជននឹងទទួលបាននូវអារម្មណ៍មួយដែលដូចបានធ្វើដំណើរទៅកាន់អនាគត ដើម្បីទទួលបានបទពិសោធន៍ដែលមាននៅទីក្រុង Bay of Lights នៅពេលខាងមុខ។

ខណៈដែលការប្រារព្វពិធីបញ្ចប់ការសាងសង់គ្រោងអាគារ បានកត់សម្គាល់គ្រោង សំណង់ ការយកចិត្តទុកដាក់គឺនឹងបង្វែរទៅលើការរចនា។ ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន រួម ជាមួយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងប្រមូលផ្តុំក្រុមអ្នករចនាម៉ូដ និងសិប្បករដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថាផ្នែកខាងក្នុងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងផ្នែកខាងក្រៅ ។

ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន មានគោលបំណងទាក់ទាញអាជីវកម្មចម្រុះដែលស្វែងរកដៃគូសហការដែលមានគំនិតដូចគ្នា ដែលអាចបង្កើតនូវសហគមន៍មួយដែលពោពេញដោយគំនិតច្នៃប្រឌិត ការរីកចំរើន និងចក្ខុវិស័យ។ វិធីសាស្រ្តប្រកបដោយចក្ខុវិស័យរបស់ក្រុមហ៊ុនចំពោះអចលនៈទ្រព្យ គឺនឹងផ្លាសប្តូរមុខមាត់ថ្មីនៃវិស័យអាចលនទ្រព្យនៅកម្ពុជា ហើយការបញ្ចប់គម្រោងសាងសង់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មនេះ។

សម្រាប់ព័ត៌មានបន្ថែម៖

Ms. Anani Song

Canopy Sands Development

Email: [email protected]

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង