ថៃ៖ ប៉ុស្តិ៍ប៉ូលីស Bang Pho ដែលទទួលបន្ទុករក្សាសន្តិសុខជុំវិញសភាក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានប្រកាសថា ផ្លូវ Samsen នឹងត្រូវបិទចាប់ពីផ្លូវបំបែក Kiakkai ទៅច្រកទ្វារទីបីនៃបរិវេណក្រុមហ៊ុន Boon Rawd Brewery។ របាំងក៏នឹងត្រូវដាក់ដើម្បីរារាំងបាតុករមិនឲ្យចូលតាមផ្លូវនាៗថែមទៀតផង។ យានជំនិះទាំងអស់ លើកលែងតែយានជំនិះដែលមានការអនុញ្ញាតពិសេស នឹងត្រូវហាមឃាត់មិនឱ្យចូលចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដល់ម៉ោង ៦ព្រឹកថ្ងៃសុក្រ។
ស្ថានីយប៉ូលិសបានបន្ថែមថាការប្រកាសនេះគឺស្របតាមបញ្ជាចេញដោយការិយាល័យប៉ូលិសក្រុងកាលពីថ្ងៃចន្ទ។ បទបញ្ជាហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពីប្រាំនាក់នៅក្នុងរង្វង់ ៥០ ម៉ែត្រនៃបរិវេណសភាចាប់ពីម៉ោង ៦ ព្រឹកថ្ងៃពុធដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍។
គួរបញ្ជាក់ថាប្រទេសថៃនិងធ្វើការរៀបចំរើសប្រមុខនាយករដ្ឋមន្រ្តីថៃថ្មី ចំពេលដែលអតីតមេដឹកនាំថៃលោកប្រាយុទ្ធ ចាន់ អូចា បានប្រកាសចូលនិវត្តន៍ឈប់ធ្វើជាអ្នកនយោបាយ។ លោក ភីតា ដែលជាប្រមុខមេបក្សថៃឆ្ពោះទៅមុខត្រូវបានគេជឿជាក់ថាលោកនិងឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីថៃថ្មីជាផ្លូវការបន្ទាប់ពីសភាបោះឆ្នោតរើសនាសប្តាហ៍នេះ៕