វៀតណាម៖ មជ្ឈមណ្ឌលព្រមានរញ្ជួយដី និងរលកយក្សស៊ូណាមិវៀតណាមបានឲ្យដឹងថា នៅស្រុក Kon Plong ក្នុងខេត្ត Kon Tum នៃតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានរងគ្រោះដោយការរញ្ជួយដីកម្រិត ២៨ រ៉ិចទ័រ ពី ២,៥ ដល់ ៤,២ ក្នុងរយៈពេល ៤ ថ្ងៃ។ យោងតាមមជ្ឈមណ្ឌលព្រមានរញ្ជួយដី និងរលកយក្សស៊ូណាមិ បានគូសបញ្ជាក់ថានៅស្រុក Kon Plong ក្នុងខេត្ត Kon Tum នៃតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានរងគ្រោះដោយការរញ្ជួយដីកម្រិត ៤,០ រ៉ិចទ័រ នៅយប់ថ្ងៃចន្ទ ជាការរញ្ជួយដីលើកទី៥ ហើយជាការរញ្ជួយខ្លាំងបំផុតដែលបានវាយប្រហារតំបន់នោះក្នុងថ្ងៃតែមួយ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានអះអាងថាការរញ្ជួយដីដែលមានចំណុចកណ្តាលនៅជម្រៅប្រហែល ៨,៨ គីឡូម៉ែត្រ ដែលកំពុងតែបង្កហានិភ័យដល់ពលរដ្ឋក្នុងតំបន់។ការរញ្ជួយដីនេះមានចំនួនបួនផ្សេងទៀតដែលមានកម្រិតពី ២,៥ - ២,៩រ៉ិចទ័រ បានវាយប្រហារស្រុកកាលពីថ្ងៃចន្ទ។
ចំណែកក្នុងស្រុក Kon Plong ត្រូវបានត្រូវបានរាយការថាមានការរញ្ជួយដី ៤ ដងជាប់គ្នាដែលមានកម្រិតជាង ៣,២ រ៉ិចចទ័រ កាលពីថ្ងៃសៅរ៍ និងការរញ្ជួយដីចំនួន ៥ទៀតមានកម្រិតក្រោម៣,៣រ៉ិចទ័របានវាយប្រហារ កាលពីថ្ងៃអាទិត្យផងដែរ។
លោក Nguyen Xuan Anh ប្រធានវិទ្យាស្ថានភូគព្ភសាស្ត្រ បាននិយាយថា ការរញ្ជួយដីដែលបណ្តាលមកពីការប្រមូលផ្តុំទឹកនៃទំនប់វារីអគ្គីសនី ក្នុងស្រុក Kon Plong ត្រូវបានគេរំពឹងថានឹងជួបប្រទះនឹងការរញ្ជួយជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្តទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្នុងខេត្ត Kon Tum នៃប្រទេសវៀតណាម ក៏ធ្លាប់កើតមានគ្រោះរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រ ដែលជាកម្លាំងខ្លាំងបំផុតដែលវាយប្រហារតំបន់នេះផងដែរ៕