Cctimesw1140xh150cm copy

ទិន្នផល«ស្រូវសាលី»រដូវរងានៅស៊ីនជាំងបំបែកកំណត់ត្រាជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ការប្រមូលផលស្រូវសាលីនៃខេត្តស៊ីនជាំងរបស់ប្រទេសចិន

ចិន៖ ទិន្នផលស្រូវសាលីរដូវរងាជាមធ្យមដែលប្រមូលបានក្នុងមួយម៉ែតប្រមានជាង០.៦ហិកតា ឈានដល់ជិត ៧៨៣ គីឡូក្រាមនៅក្នុងដីស្រែបង្ហាញនៅតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន ដោយបានបង្កើតកំណត់ត្រាជាតិសម្រាប់ផលិតកម្មស្រូវសាលីទ្រង់ទ្រាយធំរបស់ចិន។នេះបើ យោងតាមក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេសចិនបានចុះផ្សាយ។

ក្រុមអ្នកជំនាញមួយក្រុមជាមួយក្រសួងបានទៅវាលស្រូវសាលីរដូវរងាដែលផ្តល់ទិន្នផលខ្ពស់បំផុតប្រមាណ ៨៦ហិកតា នៅក្នុងភូមិ Qibatubieke, ស្រុក Yining, ខេត្ត Kazakh កាលពីថ្ងៃច័ន្ទ ហើយបានប្រមូលផល ១០ ហិកតាសម្រាប់លក់បន្តទៅឈ្មួញក្នុងតំបន់។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវសាលីជាមធ្យមក្នុងមួយហិកតាគឺ ៧៨២ គីឡូក្រាម ដែលខ្ពស់ជាងកសិដ្ឋានស្រូវសាលីរដូវរងាខ្នាតធំផ្សេងទៀតនៅក្នុងប្រទេសចិន។

ទិន្នន័យពីក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានបង្ហាញថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនាកន្លងទៅ ផ្ទៃដីប្រមូលផលស្រូវសាលីរដូវរងាក្នុងប្រទេសចិនបានកើនឡើងដល់ ៣០០ គីឡូ ជាមួយនឹងជាង ៩០ ភាគរយនៃបន្ទុកការងារប្រចាំឆ្នាំដែលបានបញ្ចប់សម្រាប់ការប្រមូលផលរដូវក្តៅ។

ទន្ទឹមនិងនេះប្រទេសចិនបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវផ្ទៃដីស្រែចំការរបស់ខ្លួននៅពីលើខ្សែបន្ទាត់ក្រហមចំនួន ១.៨ ពាន់លានម៉ែត្រការ៉េ ជាមធ្យោបាយធានាសន្តិសុខស្បៀងក្នុងប្រទេស។ អត្រារួមចំណែកនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មបានកើនឡើងពី ៥៣.៥ ភាគរយក្នុងឆ្នាំ ២០១២ ដល់ ៦០.៧ ភាគរយក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦៤ ភាគរយនៅឆ្នាំ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ស្រូវសាលី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង