Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់«មីស៊ីល»ផ្លោងរយៈចម្ងាយឆ្ងាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំប្រទេសកូរ៉ែខាងជើង លោក គឹម ជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបន្តបាញ់ មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីតំបន់ទីក្រុងព្យុងយ៉ាង ទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាការបង្ហាញពីការប្រឈមមុខដាក់គ្នាថ្មីជាមួយនឹងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ កូរ៉េខាងជើងបាញ់មីស៊ីលនេះចំពេលភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក និងនៅក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែកើនឡើងជាខ្លាំង។

ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានអះអាងថា មីស៊ីលនេះត្រូវបានបាញ់បង្ហោះនៅម៉ោងជាង ៩ព្រឹក ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ឬហៅថាសមុទ្រខាងកើត ជប៉ុនក៏បានព្រមានកប៉ាល់នៅតំបន់ធ្លាក់ដែលមីស៊ីលបានបាញ់ចេញនិងរក្សាការប្រុងប្រយ័ត្នបន្ថែមទៀត។

ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃពុធនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ បានគំរាមបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យោធាអាម៉េរិក ដែលហោះហើរពីលើដែនទឹកក្បែរនោះក្នុងសមុទ្រខាងកើត។

លោកស្រី Kim Yo Jong មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចោទប្រកាន់យន្តហោះចារកម្មរបស់សហរដ្ឋអាម៉េរិកថា បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងជើងយ៉ាងហោចណាស់ប្រាំបីដងកាលពីថ្ងៃចន្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។

ចំណែកលោក គឹម ជុងអ៊ុន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា "ក្នុងករណីមានការឈ្លានពានខុសច្បាប់ម្តងហើយម្តងទៀត កងកម្លាំងសហរដ្ឋអាម៉េរិកនឹងទទួលបានការឆ្លើយតបពីកូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរ"មិនធ្លាប់មាន។

បន្ថែមពីនេះការបាញ់មីស៊ីល និងវោហាសាស្ត្រដ៏កាចសាហាវនេះ មិនមែនជារឿងចម្លែកសម្រាប់ទីក្រុងព្យុងយ៉ាងនោះទេ ដោយកូរ៉េខាងជើងតែងតែបាញ់បង្ហោះមីស៊ីលផ្សេងៗដើម្បីជាការព្រមានដល់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួន។

សេចក្តីថ្លែងការណ៍មួយពីកិច្ចប្រជុំរបស់អង្គការណាតូកាលពីថ្ងៃអង្គារបានជំរុញឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់។

លោក Leif-Eric Easley សាស្ត្រាចារ្យរងនៃការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Ewha Womans University ក្នុងទីក្រុងសេអ៊ូលបាននិយាយថា "សេចក្តីថ្លែងការណ៍ដ៏អាក្រក់របស់លោកស្រី Kim Yo Jong ប្រឆាំងនឹងយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាម៉េរិកគឺជាផ្នែកមួយនៃគំរូរបស់កូរ៉េខាងជើងក្នុងការបំប៉ោងការគំរាមកំហែងពីខាងក្រៅដើម្បីប្រមូលផ្តុំការគាំទ្រក្នុងស្រុក និងបង្ហាញពីភាពត្រឹមត្រូវនៃការធ្វើតេស្តអាវុធ"របស់ខ្លួន ។

កាលពីខែមុន ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់បានដើរដង្ហែក្បួនប្រឆាំងសហរដ្ឋអាម៉េរិកនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៣ នៃការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ។ អ្នកចូលរួមបានចោទប្រកាន់អាម៉េរិកថាជា "អ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ" និងបានព្រមានអំពីសង្គ្រាមនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន បាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នា និងត្រីភាគី ក្នុងគោលបំណងរារាំងរាល់ការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង