ភ្នំពេញ៖ បុរសជាជនជាតិខ្មែរចំនួន៤នាក់ បានជាសះស្បើយកូវីដ១៩ ដែលក្នុងចំណោម៤នាក់នោះ មាន៣នាក់ជាអ្នកដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ២៧ កក្កដា ឆ្នាំ២០២០។
បុរសជាជនជាតិខ្មែរចំនួន០៤នាក់ បានទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តចំនួន២ដង និងបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតមកត្រឹមថ្ងៃ២៧ កក្កដា នេះកម្ពុជាមានអ្នកជាសះស្បើយកូវីដ១៩ សរុបចំនួន១៤៧នាក់ មានសស្ត្រី៣៩ នាក់ និងបុរសចំនួន១០៨នាក់ ស្មើនឹង ៦៣,៣៣% ធៀបនឹងចំនួនសរុបទាំងអស់។
សូមជម្រាបថា កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន២២៥នាក់ ស្រ្តីចំនួន៤៦នាក់ និងបុរសចំនួន១៧៩នាក់ ដោយឡែកមានអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្រ្តីជនជាតិអាមេរិកកាំង០២នាក់៕
![](https://cdn.cc-times.com/kh.cc-times.com/media/3474/large/photo_2020-07-27_08-18-20.jpg?1595816074)
![](https://cdn.cc-times.com/kh.cc-times.com/media/3475/large/photo_2020-07-27_08-18-21.jpg?1595816083)