Cctimesw1140xh150cm copy

ប្រជុំមួយថ្ងៃពេញ«សម្ព័ន្ធមិត្តNATO»នៅមិនហានទទួលយកអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កិច្ចប្រជុំកំពូលណាតូឆ្នាំ ២០២៣ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣នៅទីក្រុង Vilnius ប្រទេសលីទុយអានី

ហ្សឺណែវ៖ អង្កការណាតូបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការផ្តល់សមាជិកភាពអ៊ុយក្រែននៅពេលណាមួយនាពេលអនាគត ចំពេលដែលកាលប្រជុំជាមួយសម្ព័ន្ធមិត្តកាលពីម្សិលមិញនៅទីក្រុងហ្សឺណែវសមាជិកណាតូភាគច្រើនបោះឆ្នោតបដិសេធក្នុងការទទួលយកអ៊ុយក្រែនចូលជាសមាជិកថ្មី។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រចាំរបស់អង្កការណាតូដែលដឹកនាំដោយសហរដ្ឋអាម៉េរិកបានឲ្យដឹងថាទីក្រុងគៀវនឹងត្រូវបានអញ្ជើញឱ្យចូលរួមតែ "នៅពេលដែលសម្ព័ន្ធមិត្តយល់ព្រមនិងលក្ខខណ្ឌត្រូវបានបំពេញ"ហើយការអនុញ្ញាតិឲ្យចូលរួមជាសមាជិកនោះក៏មិនមែនជាពេលវេលានេះដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសម្ព័ន្ធមិត្តរបស់ NATO ដែលបានចេញផ្សាយកាលពីម្សិលមិញបានគូសបញ្ជាក់ថាNATO បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែល NATO បានធ្វើនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០០៨ នៅទីក្រុង Bucharest ថាអ៊ុយក្រែននឹងក្លាយជាសមាជិកនៃអង្គការណាតូនាពេលអនាគតថ្ងៃណាមួយជាក់ជាមិនខាន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយលម្អិតបន្ថែមទៀតអំពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានដោយបញ្ជាក់ថា NATO ត្រូវតែធានាថាជាដំបូងថាអ៊ុយក្រែនទទួលបាន "ជ័យជំនះ" នៅក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky មានការអន់ចិត្តជាខ្លាំងជាមួយនិងសម្ព័ន្ធមិត្តរបស់ NATO ដែលបានបោះឆ្នោតបដិសេធមិនទទួលយកអ៊ុយក្រែនជាសមាជិក NATO ថ្មី។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានចាត់ទុកអង្កការណាតូកំពុងតែយកប្រទេសរបស់លោកលេងសើចជាមួយនិងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែនថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង