ហ្សឺណែវ៖ ក្រុមមនុស្សយន្តមួយក្រុមដែលមានឈ្មោះថា Humanoid AI នៅពេលថ្មីៗនេះ បានចូលរួមក្នុងសន្និសីទកាសែតជុំវិញនៃបច្ចេកវិទ្យាឆ្លាតវៃ រឺហៅកាត់ថា AI មាន មនុស្ស យន្តប្រមាណ៩បានចូលរួមហើយបានឆ្លើយនិងសំណួររបស់ក្រុមអ្នកសារព័ត៌មានទៀតផង។សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
AI មានឈ្មោះថា DA បានឆ្លើយ និង សំណួររបស់កាសែតស្តីពីការវិវត្តន៍នៃបច្ចេកវិទ្យា AI និង បានលើកឡើងពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាជំនួសដល់កម្លាំងមនុស្ស។ក្នុងសន្និសីទសារព័ត៌មាននោះ ក្រុមមនុស្សយន្តក៏បានលើកឡើងពីការ ក្រុមមនុស្សយន្តគួរតែត្រូវ បានគ្រប់គ្រង ដោយប្រុង ប្រយ័ត្ន ជាទីបំផុតផងដែរ ។
គួរបញ្ជាក់ថា សន្និសីទកាសែតរបស់មនុស្សយន្តនេះ ត្រូវបានបា្ររព្ធឡើង ដើម្បីជួយជំរុញគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ជាសន្និសិទសារព័ត៌មានដែលមានការចាប់អារម្មណ៍ខ្លាំងពីមហាជនទូទៅផងដែរ៕