អាម៉េរិក៖ ក្រុមហ៊ុនលក់ផលិតផលគ្រឿងអេឡិចត្រូនិចខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកនាថ្ងៃ អង្គារ៍នេះបានប្រកាសប្រាប់ឲ្យអ្នកដែលកំពុងតែប្រើប្រាស់ Iphone, Ipad, និង MacOs សូមមេត្តា ធ្វើកំណែទម្រង់ (update) ទៅជំនាន់ចុងក្រោយជំនាន់ចុងក្រោយដែលត្រូវតំឡើងនោះគឺ 16.5.1 (a) សម្រាប់ iPhone, iPad និង 13.4.1 (a) សម្រាប់ Macs OS ។ ការប្រកាសឲ្យអ្នកប្រើប្រាស់ធ្វើកំណែទម្រង់នេះកើតឡើងក្រោយពីក្រុមហ៊ុនខ្នាយយក្សរូបនេះបានរកឃើញចន្លោះប្រហោងពាក់ព័ន្ធទៅនិងប្រព័ន្ធសុវត្ថិភាពក្នុងកំណែ Update Version ជំនាន់ចាស់របស់ Apple។
ក្នុងការប្រកាសឲ្យ Update ជាបន្ទាន់នេះក្រុមហ៊ុនយក្សនេះក៏បានព្រមានផងដែលថាប្រសិនបើយើងមិនធ្វើការ Update ឲ្យបានលឿននោះទេក្រុមចោរព័ត៌មានវិទ្យានិងអាចចូលកាន់កាប់ទូរស័ព្ទរបស់អ្នកបានក្នុងពេលដែលអ្នកចុចចូលក្នុងតណភ្ជាប់រឺទៅកាន់ Website ណាមួយ៕