Cctimesw1140xh150cm copy

ស្លាប់៦នាក់ក្រោយ«យន្តហោះធ្លាក់»នៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កាលីហ្វ័រញ៉ា៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានអាជ្ញាធរកំណត់អត្តសញ្ញាណ ជនរងគ្រោះទាំងនោះសុទ្ធតែជាអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងអស់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍បន្ទាប់ពីយន្តហោះខ្នាតតូចកំពុងធ្វើដំណើរបានធ្លាក់នៅក្នុងក្រុងឡាសវេហ្គាស។

បើយោងតាមអ្នកនាំពាក្យរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ លោក Mina Kaji បានឲ្យដឹងថា យន្តហោះជំនួញ Cessna C៥៥០ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Harry Reid នៅព្រឹកថ្ងៃសៅរ៍។ ហើយយន្តហោះនេះ បានធ្លាក់ នៅឯអាកាសយានដ្ឋាន French Valley ក្នុងទីក្រុង Murrieta រដ្ឋកាលីហ្វ័រញ៉ា ចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Los Angeles ។អ្នកដែលធ្វើដំណើរលើយន្តហោះទាំងអស់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។

ក្រុមមន្រ្តីពាក់ព័ន្ធនៅក្នុងតំបន់បានបញ្ជាក់ឲ្យដឹងផងដែលថា យន្តហោះភាគច្រើនមានបញ្ហាបច្ចេកទេសកន្ទុយក្រោយរួចមកក៏បានឆាបឆេះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងសិក្សាបន្ថែមជុំវិញនៃមូលហេតុដែលបណ្ដាលឲ្យយន្តហោះធ្លាក់។ គួរបញ្ជាក់ថា ការធ្លាក់យន្តហោះស្លាប់នេះជាលើកទីពីរហើយក្នុងរយៈពេលមួយសប្តាហ៍នៅឯអាកាសយានដ្ឋានតូចមួយស្ថិតនៅទីក្រុង Murrieta៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង