តូក្យូ៖ ព្យុះទឹកភ្លៀងបានបណ្តាលឲ្យមនុស្យយ៉ាងហើចណាស់ម្នាក់បានស្លាប់ និង៣នាក់បាត់ខ្លួននៅក្នុងការរអិលបាក់ដីនៅភាគនិរតីនៃប្រទេសជប៉ុន ខណៈដែលទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុននេះបានព្រមានអំពី "ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន" នៅក្នុងតំបន់ភាគនិរតី។
មន្រ្តីក្នុងតំបន់បានឲ្យដឹងថា ស្ត្រីអាយុ ៧៧ ឆ្នាំម្នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីដែលកើតមានឡើងបន្ទាប់ពីភ្លៀងធ្លាក់ក្នុង ដោយក្នុងនោះមានមនុស្សបីនាក់ក៏បានបាត់ខ្លួនផងដែរបន្ទាប់ពីការរអិលបាក់ដីនៅទីក្រុង Karatsu ក្នុងខេត្ត Saga ដែលនៅជិតតំបន់ Fukuoka។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានជំរុញឱ្យប្រជាជនស្វែងរកកន្លែងមានសុវត្ថិភាពដោយបង្កាពីភាពអាសន្ននៃជំនន់ទឹកភ្លៀងនៅទូទាំងតំបន់ Fukuoka និង Oita នៃប្រទេសជប៉ុន។
លោក Satoshi Sugimoto ក្រុមបច្ចេកទេសខាងកព្យាករណ៍ជប៉ុនបានឲ្យដឹងថា "ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងពិសេសត្រូវបានចេញសម្រាប់ក្រុងក្នុងខេត្ត Fukuoka ។ នេះជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន" ដោយតំបន់។ លោកបានបន្ថែមថា "មានលទ្ធភាពខ្ពស់ណាស់ដែលគ្រោះមហន្តរាយប្រភេទខ្លះបានកើតឡើងរួចហើយស្ថានភាពបែបនេះអាចនិងបន្តប៉ះពាក់ដល់អាយុជីវិតពលរដ្ឋក្នុងតំបន់ជាច្រើនថែមទៀតផង។
ចំណែកអ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ដោយសារតែបរិយាកាសក្តៅជាង ផ្ទុកទឹកច្រើន។ ក្នុងឆ្នាំ ២០២១ ភ្លៀងបានបង្កឱ្យមានការបាក់ដីដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុងរមណីយដ្ឋានកណ្តាល Atami ដែលបានសម្លាប់មនុស្ស ២៧ នាក់។ ហើយនៅឆ្នាំ ២០១៨ ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្សជាង ២០០ នាក់នៅភាគខាងលិចប្រទេសជប៉ុនក្នុងរដូវវស្សា៕