វ៉ាស៊ីនតោន៖ ប្រធានាធិបតី Joe Biden បានប្រកាសកាលពីម្សិលមិញថា សហរដ្ឋអាម៉េរិកបានបំផ្លាញទាំងស្រុងនូវឃ្លាំងស្តុកអាវុធគីមីដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានគេសាទរថាជាការបញ្ចប់ការលុបបំបាត់ហានិភ័យនៅជុំវិញពិភពលោកនៃការសម្លាប់រង្គាល។
លោក Biden បាននិយាយថា "ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា សហរដ្ឋអាម៉េរិកបានបំផ្លាញគ្រាប់បែកចុងក្រោយដោយសុវត្ថិភាពនៅក្នុងឃ្លាំងស្តុក ដែលនាំឱ្យយើងខិតទៅជិតពិភពលោកមួយដែលគ្មានអាវុធគីមីដ៏គួរភ័យខ្លាច"។
សហរដ្ឋអាម៉េរិកគឺជាប្រទេសហត្ថលេខីចុងក្រោយនៃអនុសញ្ញាអាវុធគីមីដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៩៧ ដើម្បីបញ្ចប់ភារកិច្ចក្នុងការបំផ្លាញឃ្លាំង "អាវុធគី" របស់ខ្លួន ទោះបីជារដ្ឋមួយចំនួនត្រូវបានគេជឿថារក្សាបានទុនបម្រុងអាវុធគីមីជាសម្ងាត់ក៏ដោយ។
អង្គការសម្រាប់ការហាមឃាត់អាវុធគីមីបានហៅព្រឹត្តិការណ៍ដ៏សំខាន់នេះថាជា "ជោគជ័យជាប្រវត្តិសាស្ត្រ" នៃការរំសាយអាវុធ ជាងមួយសតវត្សបន្ទាប់ពីការប្រើប្រាស់ឧស្ម័នគីមី ក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់៕