Cctimesw1140xh150cm copy

ឥណ្ឌាចាប់ខ្លួនបុគ្គលិកផ្លូវដែក៣នាក់ ក្រោយបណ្តាលឲ្យរថភ្លើងបុកគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បុមបៃ៖ ប៉ូលិសសហព័ន្ធរបស់ប្រទេសឥណ្ឌាបានចាប់ខ្លួនបុគ្គលិកផ្លូវដែកបីនាក់ ពាក់ព័ន្ធនឹងការបុករថភ្លើងដ៏សាហាវមួយកាលពីខែមុន ដែលបានសម្លាប់មនុស្ស ២៩២នាក់។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមផ្នែកនៃក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌា ទាក់ទងនឹងករណីឃាតកម្មដែលជនជាប់ទោសទាំង៣នាក់នោះធ្វេសប្រហែសក្នុងម៉ោងការងាររហូតដល់បណ្តាលឲ្យផ្លូវរថភ្លៀងខ្វែងចូលគ្នា និងបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់ ខណៈរាប់ពាន់នាក់ទៀតបានរងរបួស។

ឧបទ្ទវហេតុរថភ្លើងបុកគ្នាកាលពីថ្ងៃទី ២ ខែមិថុនា នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ក៏បានបង្កឲ្យមានមនុស្សរបួសជាង ១,០០០ នាក់ផងដែរ ដែលជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលជាងពីរទសវត្សរ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណ:ដែលរថភ្លើងដឹកអ្នកដំណើរ បុករថភ្លើងដឹកអ្នកដំណើរ ធ្លាក់ចុះពីលើផ្លូវ ហើយទៅបុករថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត ដែលធ្វើដំណើរមកពីទិសផ្ទុយគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង