Yearendyearend1140x150

លោក ពេជ្រ ស្រស់«ជិះកង់»ពីភ្នំពេញទៅសៀមរាបដើម្បីសុំសំឡេងឆ្នោតពីពលរដ្ឋ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ (លើកដៃ)

ភ្នំពេញ៖ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដឹកនាំក្រុមការងាររបស់គណបក្សលោកជិះកង់ចេញពីរាជធានីភ្នំពេញសំដៅទៅកាន់ខេត្តសៀមរាប ក្រោយប្រធានបទ៖ "ជិះកង់ ដើម្បីសុំសិទ្ធិបម្រើបងប្អូនក្នុងរដ្ឋសភាជាតិ "។ជាសកម្មភាពធ្វើឡើងចំពេញដែលកម្ពុជាកំពុងបើកយុទ្ធនាការស្វែងរកសំឡេងឆ្នោត សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី ២៣ កក្កដានេះ។

ការជិះកង់ថ្ងៃទី១ពីភ្នំពេញទៅសៀមរាប ក្រោមប្រធានបទ " ជិះកង់ ដើម្បីសុំសិទ្ធិបម្រើបងប្អូនក្នុងរដ្ឋសភាជាតិ "បានចាប់ផ្តើមហើយនៅថ្ងៃនេះ ដោយផ្តើមចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប។ការជិះកង់នេះដឹងកនាំដោយលោក ពេជ្រ ស្រស់ និងចូលរួមដោយអនុប្រធានគណបក្សមួយចំនួនទៀត។សម្រាប់ថ្ងៃទី ១ ក្រុមការងារលោកដាក់គោលដៅជិះកង់ឱ្យបាន១០០គីឡូម៉ែត្រ។

បើតាមលោក ពេជ្រ ស្រស់ បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការជិះកង់នេះ គឺដើម្បីសុំការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការផ្តល់ឱកាសដល់រូបលោក និង ក្រុមការងារជាយុវជនជំនាន់ក្រោយមានសិទ្ធិបំពេញការងារក្នុងរដ្ឋសភាជាតិកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលលោកអះអាងថា កំពុងរងគ្រោះផ្សេងៗ។

ក្នុងចំណោលគណបក្សនយោបាយទាំង១៨ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ឈរនៅលេខរៀងទី១៦។សម្រាប់មេបក្សរូបនេះ សន្យាថាបោះឆ្នោតជូនគណបក្សលោក លោកនឹងមានតំណាងជាយុវជនមានសំឡេងក្នុងរដ្ឋសភា។ចំពោះការជិះកង់ទៅសៀមរាបនេះ គឺលោកថា ធ្វើឡើងដោយបេះដូងព្រោះចង់បានសំឡេងគាំទ្រពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង