Cctime 6monthsfree desktop
Cc times  web banner kh (2)

ការស្ទង់មតិ៖កម្ពុជាជាប់ចំណាត់លេខ១មាន«អ្នកផឹកស្រា»ច្រើនជាងគេនៅអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ ៖ កម្ពុជាបានជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនផឹកស្រាច្រើនជាគេនៅក្នុងតំបន់អាស៊ាន ទាញទម្លាក់ប្រទេសវៀតណាមមកចំណាត់ថ្នាក់លេខ៣ ចំណែកប្រទេសឡាវលេង២ ប្រទេសថៃ ៤។នេះបើយោតាមលទ្ធផលការស្ទង់មតិរបស់ បណ្តាញស្រាវជ្រាវអាម៉េរិក Wisevoter។

យោងតាមរបាយការណ៍ចុងក្រោយ សម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន អ្នកបរិមាណអ្នកផឹកស្រាជាមធ្យមក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ផឹកស្រាយ៉ាងតិចបំផុត

កម្ពុជាផឹកស្រា ៤.១២ លីត្រក្នុងមួយឆ្នាំ សម្រាប់មនុស្សម្នាក់ តាមពីក្រោយឡាវផឹកស្រា ៣.៦២ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ជាប់លេខ២ និង វៀតណាមផឹកស្រា ៣.១៨ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ថៃផឹកស្រា ១.៨៥ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់។

ចំណែកហ្វីលីពីនផឹកស្រា ១.៤៧ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ សិង្ហបុរី ផឹកស្រា១.២៦ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ប្រុយណេ ផឹកស្រា០.៦៦ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់

មីយ៉ាន់ម៉ា ផឹកស្រា០.៥លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ម៉ាឡេស៊ី ផឹកស្រា០.៤៨ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ឥណ្ឌូនេស៊ី ផឹកស្រា០.០៦ លីត្រក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់។

គួរបញ្ជាក់ថា របាយការណ៍កាលពីកន្លងទៅចុះផ្សាយដោយស្ថិតិអាម៉េរិក Wisevoter បានបង្ហាញថា ឡាវជាប់ចំណាត់ថ្នាក់លេខមួយ និង វៀតណាមជាប់លេខពីរដែលមានពលរដ្ឋផឹកស្រាច្រើន ជាងគេនៅតំបន់អាស៊ី ក៏ប៉ុន្តែរបាយការណ៍ឆ្នាំនេះបានបង្ហាញថា កម្ពុជាវ៉ាដាច់វៀតណាម និង ឡាវ ទទួលបានចំណាត់ថ្នាក់លេខមួយជាប្រទេសផឹកស្រាច្រើនជាងគេនៅអាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង