Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា ចែកពូជគោដល់សមាជិកសហគមន៍នៅមណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ គម្រោងរេដបូក កែវសីមា

មណ្ឌលគិរី៖ គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា កាលពីនាថ្ងៃទី៣ កក្កដា បានសហការជាមួយ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ធាន បានរៀបចំកម្មវិធីចែកពូជគោដល់សមាជិកសហគមន៍នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កម្មវិធីចែកពូជគោនៅភូមិខ្ទង់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍អោយកាន់តែប្រសើរ កាត់បន្ថយសកម្មភាពចូលកាប់ឈើខុសច្បាប់ និងចូលរួមបន្តការពារធនធានធម្មជាតិអោយមាននិរន្តរភាព។ មេគោដែលសហគមន៍ទទួលបានមានចំនួន ១០ ក្បាលដែលជាពូជគោមេជំទង់ (ពូជកូនកាត់ចម្ហៀង) ដែលបានចាក់វ៉ាក់សាំងទំលាក់សត្វល្អិត វ៉ាក់សាំងការពារជំងឺសារទឺក និងវ៉ាក់សាំងការពារជំងឺអ៊ុចក្តាមរួចរាល់។

អ្នកស្រី សុភី ដែលជាអ្នកទទួលបានពូជគោមេមួយក្បាលក្នុងចំណោមសមាជិករេដបូកផ្សេងទៀត បាននិយាយថា លោកស្រីនឹងខិតខំចិញ្ចឹមមេគោនេះអោយបានល្អ អោយវាឆាប់ធំ ហើយសង្ឃឹមថានឹងឆាប់បានផលកូនគោ ដើម្បីបន្តបង្វិលមេគោនេះទៅអោយសមាជិកបន្តទៀត។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនិងគ្រួសារនឹងបន្តចូលរួមការពារធនធានព្រៃឈើអោយមាននិរន្តរភាពដើម្បីអោយកូនចៅជំនាន់ក្រោយបានយល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍របស់ធនធានទាំងអស់នេះ៕

រូបភាព៖ គម្រោងរេដបូក កែវសីមា
រូបភាព៖ គម្រោងរេដបូក កែវសីមា
រូបភាព៖ គម្រោងរេដបូក កែវសីមា
រូបភាព៖ គម្រោងរេដបូក កែវសីមា
រូបភាព៖ គម្រោងរេដបូក កែវសីមា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង