បារាំង៖ ប្រធានាធិបតីបារាំង លោក Macron បានស្តីបន្ទោស ទៅកាន់ បណ្តាប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងប្រទេស ចំពោះការបំផុសបំផុលភ្លើងបន្ថែមជុំវិញនៃ«កុប្បកម្ម»នៅបារាំង បង្ករប៉ះពាល់ ដល់សន្តិសុខ សង្គម។
លោក Macron បានចោទប្រកាន់បណ្តាញសង្គមរួមមាន TikTok Snapchat Twitter ដែលជាចំណែកមួយក្នុងការប្រមូលផ្តុំបាតុករឲ្យមានកាន់តែច្រើនឡើងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបារាំង ពាក់ព័ន្ធមន្ត្រីប៉ូលីសនៅជាយក្រុងប៉ារីសបាញ់សម្លាប់យុវជន Nahel M. អាយុ ១៧ ឆ្នាំដែលមានដើមកំណើតអាហ្វ្រិកខាងជើង។
លោកប្រធានាធិបតីបារាំងចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលុបខ្លឹមសារហិង្សា និង ផ្តល់នូវការអនុវត្តច្បាប់ជាមួយនឹងអត្តសញ្ញាណក្រុមបាតុករដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កបញ្ហា លោកក៏ស្នើឲ្យប្រព័ន្ធបណ្តាញសង្គមទាំងប៉ុន្មានលុបចោលរាល់ខ្លឹមសារបង្ហាញអំពីការបាតុកម្មហិង្សារ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសបារាំង បណ្តាញសង្គមដែលពេញនិយមច្រើនមានបណ្តាញសង្គម TikTok និង Snapchat កំពុងតែមាន វីដេអូ បាតុកម្មហិង្សារជាច្រើនពាន់វីដេអូនត្រូវបាន គេចែកចាយតៗគ្នា តាមប្រព័ន្ធសង្គម។
គិតត្រឹមថ្ងៃអង្គារម៉ោងនៅកម្ពុជា «កុប្បកម្ម»នៅបារាំង អាជ្ញាធរបានចាប់ខ្លួនបាតុករ ៣២០០ នាក់ភាគច្រើនជាយុវជនអាយុ១៧ឆ្នាំ។ដុតបំផ្លាញ«យានយន្ត»អស់ ៥០០០គ្រឿន,ធុងសំរាម ជាង ១០០០០ ធុង,អគារស្នាក់នៅជាង១០០០ ខ្នងត្រូវបំផ្លាញ,វាយប្រហារទីតាំងប៉ូលីស នគរបាលជាង ២០០ ទីតាំង កម្លាំងសមត្ថកិច្ច ៧០០ នាក់រងរបួស៕