Cctimesw1140xh150cm copy

អភិបាលក្រុងម៉ិកស៊ិក«រៀបការជាមួយក្រពើ»ដើម្បីនាំសំណាង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ិកស៊ិក៖ រូបភាពប៉ុន្មានសន្លឹងត្រូវបានអ្នកលេងបណ្តាញសង្គម Facebook, Instagram, TikTok, នាំគ្នាចែកចាយព្រោងព្រាតក្រោយឃើញលោកអភិបាលក្រុងម៉ិកស៊ិកកូសម្រេចចិត្តរៀបការជាមួយកូនក្រមុំដែលជាសត្វក្រពើ។ ការរៀបអាពាហ៍ពិពាហ៍ជាមួយសត្វក្រពើនេះលោកជឿជាក់ថានិងនាំលាភ នាំជ័យ និងសំណាងដល់លោកព្រមទាំងក្រុមគ្រួសាពេញមួយជីវិត។

អភិបាលក្រុងម៉ិកស៊ិកនៅតំបន់ San Pedro Huamelula នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក លោក Victor Hugo Sosa បានរៀបការជាមួយក្រពើញីមួយក្បាលក្នុងពិធីការតាមបែបប្រពៃណីដែលលោកគិតថាប្រពន្ធសំណព្វចិត្តរបស់លោកនឹងនាំសំណាងដល់រូបលោកនិងក្រុមគ្រួសារ។ ប្រពន្ធលោកអភិបាលក្រុងរូបនេះស្លៀកពាក់ជាឈុតកូនក្រមុំ ដែលមើលទៅពិតជាចម្លែកស្ទើតែមិនធ្លាប់មានពីមុន។ ដើម្បីបញ្ជាក់សក្ខីស្នេហ៍នៃក្តីស្រលាញ់ចំពោះប្រពន្ធជាសត្វក្រពើលោកក៏បានអោនទៅថើបប្រពន្ធរបស់លោកថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង