Cctimesw1140xh150cm copy

បារាំងឃាត់ខ្លួនមនុស្សជិត២០០០នាក់ក្នុង«កុប្បកម្ម»ប្រឆាំងការបា.ញ់ស.ម្លាប់យុវជន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បារាំង៖យ៉ាងហោចណាស់មានមនុស្សប្រមាណជិត ២០០០នាក់ ភាគច្រើនជាយុវជន ត្រូវបានប៉ូលិសបារាំង ចាប់ឃាត់ខ្លួន នៅក្នុងអំពើហិង្សាបាញ់សម្លាប់យុវជនអាយុ ១៧ ឆ្នាំម្នាក់។ជា«កុប្បកម្ម»ដែលបង្ហាញពីក្តីបារម្ភរបស់រដ្ឋាភិបាលនៃប្រទេសបារាំងក្នុងស្ថេរភាពរបស់ប្រទេសមហាអំណាចមួយនេះ ដោយសារអំពើហិង្សាដុតរថយន្ត ទ្រព្យសម្បត្តិសាធារណៈ និងវាយបំផ្លាញចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេសបារាំង។

អំពើហិហ្សារក្នុងប្រទេសបារាំងបានអួសបន្លាយជិត១សប្តាហ៍ហើយ ខណៈក្រុមបាតុករជិត២០០០នាក់ត្រូវបានប៉ូលីសបារាំងចាប់ខ្លួនដោយសារការប្រមូលផ្តុំ ចេញបាតុកម្មក្រោយពីប៉ូលីសបារាំងបានបាញ់សម្លាប់យុវជនអាយុ ១៧ឆ្នាំ ម្នាក់។

ក្រុមបាតុករបានចេញមកបាតុកម្មហើយស្រែកពាក្យថា “យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ” និង បានប្រើបាញ់គ្រាប់កាំជ្រួច លាយកាំភ្លើងពិតទៅលើប៉ូលិស ហើយដុតរថយន្ត ទ្រព្យសម្បត្តិសាធារណៈ និងវាយបំផ្លាញចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេសបារាំង។

ឆ្លើយតបនេះអំពើហិង្សានេះ អាជ្ញាធរបារាំងបានដាក់ពង្រាយកងកម្លាំងសន្តិសុខ នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ហើយមនុស្សជាច្រើននាក់ត្រូវបានឃុំខ្លួន ភាគច្រើនគឺអនីតិជនអាយុត្រឹម១៧ឆ្នាំ។គិតត្រឹមថ្ងៃច័ន្ទនេះ ស្ថានការណ៍នៅទូទាំងប្រទេសបារាំងនៅតែមានភាពតានតឹងកាន់តែខ្លាំងឡើង បង្ខំចិត្តឱ្យប្រធានាធិបតីបារាំង លោកម៉ាក្រុង សម្រេចចិត្តលុបចោលទស្សនកិច្ចផ្លូវរដ្ឋនៅអាល្លឺម៉ង់។

គួរបញ្ជាក់ថា «កុប្បកម្ម»ប្រឆាំងបាញ់សម្លាប់យុវជន ឈ្មោះថា Nahel Merzouk ដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់កាលពីប៉ុន្មានថ្ងៃមុន បានចាប់ផ្តើមកាលពីថ្ងៃអង្ការសប្តាហ៍មុន ហើយជនដៃដល់ ត្រូវបានប៉ូលិសបារាំងចាប់ខ្លួន និង ចោទប្រកាន់អំពីអំពើឃាតកម្មដោយចេតនា។

ក្រុមគ្រួសាររបស់យុវជន បានអំពាវនាវឱ្យក្រុមបាតុករបញ្ឈប់សកម្មភាពបាតុកម្ម និង បង្កអំពើហិង្សានៅក្នុងប្រទេសបារាំង ហើយមិនគួរធ្វើឱ្យខូចសាលារៀន មិនគួរធ្វើឱ្យខូចរថយន្ត និងបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងប្រទេសឡើ។ចំណែកនៅបណ្តាប្រទេសអឺរ៉ុបកាន់តែច្រើន បានអំពាវនាវប្រជាជនរបស់ខ្លួនកុំឲ្យធ្វើដំណើរ ឬត្រូវប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរនៅក្នុងប្រទេសបារាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង