Cctimesw1140xh150cm copy

បេឡារុស្សអះអាងថា«នុយក្លេអ៊ែរ»មិនត្រូវប្រើប្រាស់ក្នុងប្រទេសលោកឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko (ឆ្វេង) និង លោកពូទីន ប្រធានាធិបតី រុស្សី

បេឡារុស្ស៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសង្រ្គាមអ៊ុយក្រែនបានគូសបញ្ជាក់នាថ្ងៃសៅរ៍នេះថា លោកប្រាកដថាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់លោកនឹងមិនត្រូវបានប្រើប្រាស់នោះទេក្នុងសមភូមិសង្រ្គាមនោះទេ។

លោក Lukashenko និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់ថា សព្វាវុធយុទ្ធសាស្ត្រមួយចំនួនបានមកដល់ប្រទេសបេឡារុស ហើយនៅសល់នឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។ ប្រធានាធិបតីបេឡារុស្ស ក្នុងសុន្ទរកថាដែលប្រារព្ធទិវាជាតិនៃអតីតរដ្ឋសូវៀត បាននិយាយថា ការតាំងលំនៅអាវុធនៅក្នុងប្រទេសបេឡារុស្ស គឺជា "គំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់ខ្ញុំ" ។

ចំណែកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានឲ្យដឹងថាការដាក់ពង្រាយនេះមិនបានបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរឆ្នាំ ១៩៦៨ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង