Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារ កាណាឌីយ៉ា សហការជាមួយនឹងក្រុមហ៊ុន AsiaPay ទៅលើសេវាកម្មទូទាត់ឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន AsiaPay ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន AsiaPay គឺជាក្រុមហ៊ុនមួយដែលផ្តល់នូវសេវាកម្មឌីជីថលដ៏ឈានមុខមួយក្នុងទីផ្សារអាស៊ី។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន AsiaPay នឹងសហការលើការផ្តល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់អាជីវកម្ម និងដៃគូពាណិជ្ជករ ដែលមានតម្រូវការទៅលើសេវាកម្មទូទាត់ដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។

ធនាគារ កាណាឌីយ៉ា តែងតែខិតខំអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីជួយសម្រួលដល់ពាណិជ្ជករដែលជាអតិថិជនរបស់ខ្លួនទទួលបាននូវសេវាកម្មដ៏ល្អប្រសើរសម្រាប់ឱ្យអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើនប្រកបដោយចីរភាព។ ជាមួយនឹងគោលដៅនេះ ធនាគារ កាណាឌីយ៉ា បានកំពុងសហការជាមួយនឹងដៃគូជាតិ និងអន្តរជាតិជាច្រើនដើម្បីបន្តពង្រឹងនូវសមត្ថភាពនៃប្រព័ន្ធដំណោះស្រាយទូទាត់ឌីជីថលសម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់ធនាគារ។ តាមរយៈការសហការជាមួយក្រុមហ៊ុន AsiaPay ធនាគារ កាណាឌីយ៉ា បានបន្តអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ខ្លួន ដើម្បីផ្តល់នូវដំណើរការទូទាត់រួមបញ្ចូលគ្នាកាន់តែរលូន និងដំណោះស្រាយទូទាត់ទៅកាន់ដៃគូពាណិជ្ជកររបស់ខ្លួន។

ក្រុមហ៊ុន AsiaPay បានផ្តល់នូវប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព បច្ចេកវិទ្យាឈានមុខ និងដំណើរការទូទាត់រួមបញ្ចូលគ្នា ជាមួយនឹងប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន ក៏ដូចជា Digital Wallet ផងដែរ។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន AsiaPay នឹងសហការជាមួយគ្នាក្នុងដើម្បីធ្វើឱ្យពាណិជ្ជករកាន់តែមានបទពិសោធន៍ល្អក្នុងពេលធ្វើប្រតិបត្តិការទូទាត់ផ្សេងៗ។

លោក Howard Lau, Chief Information Officer នៃធនាគារ កាណាឌីយ៉ា ជឿជាក់ទៅលើគោលដៅសហការឈ្នះ-ឈ្នះ ជាមួយនឹងដៃគូ ដើម្បីពន្លឿននូវគម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារ។

លោកមានប្រសាសន៍ថា “ធនាគារ កាណាឌីយ៉ា បានបន្តប្រើប្រាស់បច្ចេកវិទ្យា វិនិយោគលើគំនិតផ្តួចផ្តើមឌីជីថល និងស្វែងរកគំនិតច្នៃប្រឌិតសម្រាប់ភាពងាយស្រួលរបស់អតិថិជន។ យើងមានសេចក្តីសោមន្សរីករាយខ្លាំងណាស់ក្នុងការសហការជាមួយនឹងក្រុមហ៊ុន AsiaPay ដើម្បីពង្រឹងសមត្ថភាពទៅលើប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ពាណិជ្ជកររបស់យើងខ្ញុំ។ បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តល់នូវភាពងាយស្រួលចំពោះអតិថិជនរូបវន្តបុគ្គល ដែលធ្វើឱ្យពួកគាត់ធ្វើការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស។”

ខណៈពេលនេះដែរ លោក Joseph Chan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AsiaPay មានប្រសាសន៍ថា “យើងខ្ញុំមានមោទនភាពណាស់ក្នុងការសហការជាដៃគូជាមួយនឹងធនាគារ កាណាឌីយ៉ា ដើម្បបន្តពង្រឹងនូវបទពិសោធន៍អតិថិជនតាមរយៈបច្ចេកវិទ្យាឈានមុខ។ ដៃគូសហការនេះគឺជាសមិទ្ធិផលដ៏ពិសេសមួយសម្រាប់យើង ដែលយើងនឹងបន្តផ្តល់ឱកាសដល់អតិថិជនយើងអាចពង្រីកប្រតិបត្តិការរបស់ពួកគាត់ទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនថ្មី ដោយផ្តល់ជូននូវជម្រើសទូទាត់ដែលអាចទុកចិត្តបានទៅកាន់អ្នកប្រើប្រាស់៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

អំពីក្រុមហ៊ុន AsiaPay

បង្កើតឡើងនៅឆ្នាំ ២០០០ ក្រុមហ៊ុន AsiaPay ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់នូវសេវាកម្មឈានមុខនូវដំណោះស្រាយដំណើរការទូទាត់ និងសេវាកម្មឌីជីថលដល់ធនាគារ សាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗទូទាំងប្រទេស។ ក្រុមហ៊ុន AsiaPay ផ្តល់សេវាកម្មជំនួយដូចជា កាតឥណទាន ឥណពន្ធ eWallet, QR កូដ និងប្រព័ន្ធប្រមូលសាច់ប្រាក់។

មានទីស្នាក់ការនៅទីក្រុងហុងកុង ក្រុមហ៊ុន AsiaPay ក៏ផ្តល់នូវប្រព័ន្ធដំណើរការទូទាត់ និងដំណោះស្រាយច្រកផ្លូវទូទាត់សម្រាប់ធនាគារ ដែលទទួលស្គាល់ពី ISO និងជាដៃគូរបស់ក្រុមហ៊ុនអន្តរជាតិដូចជា Visa, MasterCard, American Express, និង JCB។ បន្ថែមពីនេះ AsiaPay ផ្តល់នូវដំណោះស្រាយទូទាត់ប្រកបដោយបច្ចេកទេសឈានមុខដែលមានពហុរូបិយប័ណ្ណ ពហុភាសា ពហុប្រព័ន្ធ ដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបការពារឆបោក ក៏ដូចជាវិភាគការទូទាត់ និងដំណោះស្រាយការគ្រប់គ្រងផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.asiapay.com

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង