រុស្សី៖ ប្រមុខមេបញ្ជាការកងកម្លាំងនៃប្រទេសរុស្សីនាថ្ងៃសុក្រនេះបានអះអាងថា ខ្លួនបានវាយលុកការវាយប្រហារផ្សេងៗពីកងកម្លាំងអ៊ុយក្រែនក្នុងទិសដៅផ្សេងៗគ្នា និងវាយប្រហារឃ្លាំងអាវុធរបស់អ៊ុយក្រែន ដោយក្នុងនោះរុស្សីបានវាយប្រហារនិងបានកាន់កាប់តំបន់ប្រយុទ្ធរបស់អ៊ុយក្រែនជាច្រើនកន្លែងថែមទៀតផង។
ថ្លែងក្នុងសន្និសីទកាសែតព័ត៌មានប្រចាំថ្ងៃក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែនក្នុងទិសដៅនៃទីក្រុង Donetsk, (ដូណាស់) Lyman, (ឡៃម៉ាន់) Zaporozhye (សាប៉ុរីញ៉េ)។ កងកម្លាំងអ៊ុយក្រែនបានរងការខាតបង់ទាំងយោធា អាវុធ រួមទាំងរថក្រោះផងដែរ។ កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារកងកម្លាំងអ៊ុយក្រែន អាវុធ និងគ្រាប់រំសេវ ក្នុងទិសដៅនៃតំបន់ Kupiansk (កូពីយ៉ាណាក់) និង Kherson (ខើសិន) ថែមទៀតផង ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បានរាយការណ៍នៅថ្ងៃដដែលនេះថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អ៊ុយក្រែន និងរុស្ស៊ីបានផ្លាស់ប្តូរការបាញ់ប្រហារចំនួន ២២ ដងនៅជួរមុខ។ អង្គភាពទ័ពអាកាស មីស៊ីល និងកាំភ្លើងធំរបស់អ៊ុយក្រែន បានធ្វើការវាយប្រហារទោកាន់តំបន់ពិសេសរបស់រុស្សីមួយចំនួនធំផងដែរ៕