681 ezgif.com resize
Swift cc time

លោក ចាប តូ ជាជនពិការភ្នែកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ចាប តូ ជា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមជម្រាបថា លោក ចាប តូ គឺជាប្រធានសមាគមតន្រ្តីជនពិការ និងអាចជាជនពិការភ្នែកដំបូងបង្អស់ដែលត្រូវ បានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា។

លោក ចាប តូ ជាជនពិការភ្នែកពីកំណើតបានឆ្លងកាត់ការលំបាក ដោយតស៊ូមករស់នៅភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៤ មក។ ក្រៅពីបទពិសោធន៍ការងារផ្សេងៗ លោកក៏មានជំនាញខាងសិល្បៈផងដែរ ពិសេស ការបកស្រាយបទចម្រៀង៕


Khcct banner

អត្ថបទទាក់ទង