រុស្សី៖ មន្រ្តីនៃប្រទេសរុស្សីនាថ្ងៃថ្ងៃព្រហស្បតិ៍នេះបានអះអាងថាកងកម្លាំងអាកាសរបស់ខ្លួនបានធ្វើការវាយប្រហារទៅលើកន្លែងចម្រាញ់ប្រេង និងកន្លែងស្តុកប្រេងរបស់អ៊ុយក្រែនជាច្រើនតំបន់ពិសេសៗ ហើយបានសម្លាប់ផ្តាច់ជីវិតកងកម្លាំងនៃទាហានអ៊ុយក្រែនអស់ជាច្រើននាក់។
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែនក្នុងទិសដៅនៃតំបន់ Donetsk (ដូណាស់), Zaporozhye (សាប៉ូរីញេ) ហើយទន្ទឹមនឹងនោះបានវាយប្រហារទៅលើកងទ័ព និងឧបករណ៍អ៊ុយក្រែននៅក្នុងទិសដៅនៃតំបន់ Kupyansk (កូពីយ៉ាណាក់) , Lyman (លៃម៉ាន់) និង Kherson (ខើសិន) នៅថ្ងៃកន្លងមក។
សម្រាប់ភាគីអ៊ុយក្រែន យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសកាលនាថ្ងៃនេះថា យោធារបស់ខ្លួនបានបន្តការវាយប្រហារក្នុងទិសដៅនៃទីក្រុង Melitopol (មីលីទេប៉ូល), Berdyansk (បើឌីយ៉ាណាក់) និង Bakhmut (បាក់មុត)៕