Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

វៀតណាមកាត់ទោសមន្រ្តី«កិបកេងលុយជាតិ»៧នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ មន្រ្តីពុករលួយប្រធានឆ្មាំឆ្នេរសមុទ្រវៀតណាម ៧នាក់ត្រូវបានតុលាការវៀតណាមសម្រេចដាក់ទោសដោយចោទពីបទកិបកេងលុយជាតិជាង ២លានដុល្លារអាម៉េរិក។ ការកាត់ក្តីនៅតុលាការយោធាហាណូយ មានរយៈពេល ៣ថ្ងៃដោយក្នុងនោះមាន អតីតប្រធានឆ្មាំឆ្នេរសមុទ្រ នឹងមន្ត្រីក្រោមឱវាទចំនួនប្រាំមួយនាក់ ប្រឈមមុខនឹងការកាត់ទោសពីបទកេងបន្លំប្រាក់ចំនួន ៥០ ពាន់លានដុង (២,១ លានដុល្លារអាម៉េរិក)។ ក្នុងឆ្នាំ ២០១៩ ក្រសួងការពារជាតិបានផ្ដល់ថវិកាចំនួន ៤៥០ ពាន់លានដុងដល់ឆ្មាំសមុទ្រ។ តែត្រូវបានពួកគេបែងចែកដោយផ្ទាល់ទៅនាយកដ្ឋានបច្ចេកវិទ្យាដើម្បីទិញឧបករណ៍ និងសម្ភារៈសម្រាប់ឆ្មាំឆ្នេរសមុទ្រ។

សំណុំក្តីរឿងអ្នកទាំង៧នាក់នេះតុលាការវៀតណាមនិងបន្តនិតិវិធីតាមផ្លូវច្បាប់ហើយនិងសម្រេចកាត់ក្តីឲ្យទទួលទោសជាផ្លូវការនាពេលក្រោយ បច្ចុប្បន្នជនទាំង៧នាក់នេះកំពុងត្រូវបានតុលាការវៀតណាមឃុំខ្លួនជាបណ្តោះអាសន្នរងចាំដីការកាត់ក្តីបន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង