Cctimesw1140xh150cm copy

ចិន-វៀតណាមចុះហត្ថលេខារួមគ្នាជំរុញបើកទីផ្សារកសិកម្ម បច្ចេកវិទ្យា និងតភ្ជាប់ផ្លូវល្បឿនលឿន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉េកាំង៖ វៀតណាម និង ចិន បានចុះហត្ថលេខារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន សុខភាព វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ព្រមទាំងកែលម្អបន្ថែមទៀតលើការបោសសំអាតគយ ដើម្បីបញ្ចៀសការកកស្ទះទំនិញនៅច្រកទ្វារព្រំដែន។ពិធីចុះហត្ថលេខា ធ្វើឡើងក្រោមអធិបតីភាពបស់លោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីចិន Li Qiang ។

ថ្លែងក្នុងពិធីចុះហត្ថលេខា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាងរបស់ខ្លួន។ចំណែកលោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមតែងតែគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ចិន ហើយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យ៖ ហិរញ្ញវត្ថុ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

ទាក់ទងនឹងបញ្ហាដែនសមុទ្រដែលជាបញ្ហាក្តៅវិញ ចិនបានចាត់ទុកការរក្សាសន្តិភាព និង ស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជារឿងសំខាន់ ហើយស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរួមកម្រិតខ្ពស់ និង កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន ដោយអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និង ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងស្របតាម។

គួរបញ្ជាក់ថា វៀតណាម និងចិន បានចុះហត្ថលេខាលើឯកសារចំនួន ៤ មានជាទិ៍៖ ការគ្រប់គ្រងអន្តោប្រវេសន៍ ការត្រួតពិនិត្យទីផ្សារផលិតផលកសិកម្ម និង ការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ និង ការគ្រប់គ្រងបរិស្ថាននៅឈូងសមុទ្រតុងកឹង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង