Cctimesw1140xh150cm copy

ស្លាប់៤នាក់ បាត់ខ្លួន៣នាក់ ដោយសារការបាក់ដីនៅភាគនិរតីនៃប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់ និង ៣ នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារស្រុកមួយក្នុងខេត្ត Sichuan(ស៊ីឈួន) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអង្គារ។ យោងតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ចិនបានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដីនៅក្នុងទីប្រជុំជននៃតំបន់ Miansi (មានស៊ី) និង Weizhou (វៃស៊ូ)។ អាជ្ញាធរក្នុងតំបន់បានចាប់ផ្តើមផែនការបន្ទាន់ និងបង្កើតទីស្នាក់ការជួយសង្រោះមួយ នៅក្នុងតំបន់មានគ្រោះអាសន្ន។កម្លាំងកិច្ចការជាច្រើននៅក្នុងតំបន់ បានប្រញាប់ប្រញាល់ដឹកនាំក្រុមជួយសង្រោះទៅកាន់តំបន់ដែលទទួលរងគ្រោះមហន្តរាយនេះ ដើម្បីជួយសង្គ្រោះដល់អ្នកបាត់ខ្លួន។

មន្ត្រី និងទាហានជាង ២០ នាក់ត្រូវបានបញ្ជូនដោយក្រុមកងអនុសេនាធំប្រដាប់អាវុធនៅខេត្តស៊ីឈួន ដោយមានផ្ទុកឧបករណ៍សង្គ្រោះដូចជាយន្តហោះគ្មានមនុស្សបើក និងឧបករណ៍រាវរកមនុស្សបាត់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះ។ ហើយមានមនុស្សជាង ៩០០ នាក់កំពុងទទួលរងផលប៉ះពាល់ដោយការបាក់ដីត្រូវបានផ្លាស់ប្តូរទីលំនៅផងដែរ។

សេចក្តីរាយការណ៍បាននិយាយថា បន្ទាប់ពីមានការរអិលបាក់ដី អាជ្ញាធរក្នុងតំបន់បានបញ្ជូនអ្នកជួយសង្គ្រោះជាង ៥០០ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ អាជ្ញាធរក៏បានបញ្ជូនកម្មករទៅជួសជុលផ្លូវ និងវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង