681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន សែន ផ្តល់ការសិក្សាក្នុងកម្មវិធី ReSkills ដោយឥតគិតថ្លៃ លើមុខវិជ្ជាជាង១៦០០

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ផ្តល់ការសិក្សាដោយឥតគិតថ្លៃដល់ប្រជាជនទូទៅចំនួន ៥០០០នាក់ លើជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធី ReSkills ដែលមានជាង១៦០០ មុខវិជ្ជា សិក្សាតាមប្រព័ន្ធអនឡាញ ២៤ម៉ោងមួយថ្ងៃ រយៈពេល១ឆ្នាំ។

ជំនាញសំខាន់ៗ ដែលត្រូវសិក្សាមាន personal development, creative design, marketing, IT and software, language and culture, health and safety, wealth management, office productivities, project management, business, Finances និងជំនាញជាច្រើនទៀត។

នៅក្នុងកម្មវិធី ReSkills អាចសិក្សាបាន24 ម៉ោង សប្ដាហ៍ ទាំងថ្ងៃសៅរ៍ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកនានា។ ReSkills មានថ្នាក់សិក្សាផ្សាយផ្ទាល់ប្រចាំថ្ងៃ 365 ថ្ងៃ, មានភាសាអង់គ្លេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ឥណ្ឌា និង ខ្មែរ, ចូលរួមជាមួយអ្នកសិក្សា គ្រូបង្វឹក និង អ្នកជំនាញ ឧស្សាហកម្ម ជាអន្តរជាតិ, មានឆានែលភាសាច្រើន, មានមាតិកាសិក្សារាប់ពាន់។ ជាពិសេសមាន វិញ្ញាបនប័ត្រផ្ដល់ដោយ Reskills ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងជាអន្តរជាតិ ទៀតផង។


Khcct banner

អត្ថបទទាក់ទង