Cctimesw1140xh150cm copy

មេណាតូព្រមានកុំមើលស្រាល«កងកម្លាំង»រុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖លោក Jens Stoltenberg អគ្គលេខាធិការនៃក្រុមណាតូបានគូសបញ្ជាក់ថា សមាជិកណាតូមិនត្រូវមើលស្រាលរុស្ស៊ីទេ បើទោះបីជាវិបត្តិដ៏ខ្លីដែលបង្កើតឡើងដោយការបះបោរបរាជ័យរបស់ក្រុមហ៊ុនយោធាឯកជន Wagner ក៏ដោយ។ លោកអះអាងថាយើងទាំងអស់គ្នាបានឃើញព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទាំងនេះគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី” លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ ដោយលើកហេតុផលថា ការបះបោរគឺជាសញ្ញានៃ “ភាពតានតឹងថ្មី” នៅក្នុងប្រទេសរុស្សីតែប៉ុណ្ណោះ។

ប្រមុខមេដឹកនាំអង្កការណាតូបរូបនេះបានឲ្យដឹងថា "ក្នុងពេលជាមួយគ្នានេះ យើងមិនត្រូវមើលស្រាលរុស្ស៊ីទេ" ហើយសមាជិកណាតូនឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ និងផ្ញើ "សារច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់យើង" នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានីនៅខែក្រោយ។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពអ៊ុយក្រែន "កំពុងធ្វើឱ្យមានវឌ្ឍនភាព" ក្នុងការវាយលុករបស់ពួកគេ ដោយលើកហេតុផលថាកងកម្លាំងអ៊ុយក្រែនអាចនិងដណ្តើមទឹកដីដែលកាន់កាប់ដោយរុស្សីនាពេលខាងមុខនេះបានត្រឡប់មកវិញ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបរាជ័យក្នុងការរំលោភលើខ្សែការពារនៅតំបន់ Donbass និងតំបន់ Zaporozhye ហើយថាទីក្រុង កៀវ បានទទួលរងការខាតបង់យ៉ាងសំខាន់ក្នុងការប៉ុនប៉ងធ្វើដូច្នេះ។ រថក្រោះធុនធ្ងន់ Leopard 2 ផលិតដោយប្រទេសអាឡឺម៉ង់ចំនួនដ៏ច្រើន និងរថយន្តប្រយុទ្ធ Bradley ផលិតដោយសហរដ្ឋអាម៉េរិកត្រូវបានបំផ្លាញ ដោយកងកម្លាំងរុស្សី។

កាលពីថ្ងៃអាទិត្យ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាម៉េរិកដែលនិយាយថា អ៊ុយក្រែនបានបរាជ័យក្នុងការទាញយកប្រយោជន៍ពីការបះបោរភ្លាមៗរបស់ Wagner។ ភាពចលាចលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសុក្រ ប៉ុន្តែបានបញ្ចប់ត្រឹមល្ងាចថ្ងៃសៅរ៍ នៅពេលដែលថៅកែក្រុមហ៊ុនយោធាឯកជន Evgeny Prigozhin បានធ្វើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរ។ ចាប់តាំងពីពេលនោះមក យុទ្ធជន Wagner បានលុបចោលការហែក្បួនរបស់ពួកគេនៅលើទីក្រុងមូស្គូ ហើយបានត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង