Cctimesw1140xh150cm copy

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye មិនទាន់បង្កហានិភ័យឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់សេតវិមាន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣

អាម៉េរិក៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក John Kirby បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកកំពុងតាមដានស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលស្ថិតនៅជិតខ្សែជួរមុខរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែមិនឃើញមានសញ្ញាណាមួយនៃការគម្រាមកំហែងដែលនឹងកើតឡើងចំពោះរោងចក្រនេះឡើយ។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទនៅឯសេតវិមាន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះបានឲ្យដឹងថា៖ «យើងមានសមត្ថភាពនៅជិតរោងចក្រនេះក្នុងការតាមដានវិទ្យុសកម្ម»។ «យើងមិនទាន់ឃើញមានការបញ្ជាក់ណាមួយដែលថាការគំរាមកំហែងនោះជិតកើតមានទេ ប៉ុន្តែយើងកំពុងមើលវាយ៉ាងដិតដល់»។

បន្ថែមពីនេះអ៊ុយក្រែនបានអះអាងកាលពីសប្តាហ៍មុនថា រុស្ស៊ីកំពុងរៀបចំឧប្បត្តិហេតុវិទ្យុសកម្មនៅ តំតំបន់រោងចក្រថាមពលនុយក្លេអ៊ែរនេះ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងមូស្គូចង់បង្ក “ការលេចធ្លាយវិទ្យុសកម្ម” នៅឯរោងចក្រ អ៊ុយក្រែនក៏បានព្រមានអំពីហានិភ័យនៃការសាយភាយនុយក្លេអ៊ែរចេញពីរោងចក្រនេះផងដែរ។

កងទ័ពរុស្ស៊ីបានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye និងទីក្រុងក្បែរនោះក្នុងខែមីនា ឆ្នាំ ២០២២។ តំបន់ជុំវិញនោះបានក្លាយជាផ្នែកនៃប្រទេសរុស្ស៊ីជាផ្លូវការបន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន។ រ៉េអាក់ទ័រទាំងប្រាំមួយរបស់វាកំពុងដំណើរការក្នុងរបៀបរង់ចាំ។ ទីក្រុងមូស្គូបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងគៀវ ថាបានកំណត់គោលដៅម្តងហើយម្តងទៀតលើតំបន់រោងចក្រ ZNPP ជាមួយនឹងកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាការប៉ុនប៉ងវាយឆ្មក់របស់កងកុម្ម៉ង់ដូ ដើម្បីដណ្តើមយកទីតាំងមួយក្នុងពេលតែមួយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង