ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ផ្នែកជាច្រើននៃទីក្រុង Beiliu នៃតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន តាំងពីល្ងាចថ្ងៃអាទិត្យ ដោយបណ្តាលឱ្យមានការលិចទឹក និងធ្វើឱ្យអ្នកស្រុកជាច្រើនផ្ទះត្រូវបានទឹកជនលិចលង់។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់ត្រូវបានចល័តយ៉ាងពេញលេញ និងដាក់ឱ្យដំណើរការនៅតំបន់ទឹកជំនន់។
នៅព្រឹកព្រលឹមថ្ងៃច័ន្ទម្សិលមិញនេះ អ្នកភូមិដែលរងរបួសត្រូវបានគេរាយការណ៍ថាបានជាប់នៅក្នុងផ្ទះមួយនៅក្នុងភូមិ Liuxiang ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបានបំផ្លាញជញ្ជាំងផ្ទះ និងសម្ភារៈជាច្រើននៅក្នុងផ្ទះ។ បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់បានបង្កើតស្ពានខ្សែពួរ ហើយបានជួយសង្គ្រោះអ្នករបួសដោយជោគជ័យ បន្ទាប់ពីធ្វើការយ៉ាងលំបាកមួយម៉ោង។
ចំណែកនៅទីក្រុង Liujing ទឹកជំនន់កំពុងបន្តវាយប្រហារផ្ទះប្រជាពលរដ្ឋចិន និងបរទេសមួយចំនួនធំដោយទឹកជំនន់បានបំផ្លិចបំផ្លាញអស់សម្ភារៈ និងរបស់របរមានតម្លៃជាច្រើន ទឹកជំនន់ក៏បានបង្កទៅជាការដាច់ចរន្តភ្លើង និងស្ទះលូ និងតំបន់ជាច្រើនថែមទៀតផង។
គិតត្រឹមថ្ងៃនេះមនុស្សជាង ៦០ នាក់ដែលជាប់គាំងត្រូវបានផ្ទេរទៅកាន់តំបន់សុវត្ថិភាព។ បច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀងនៅទីក្រុង Beiliu កំពុងស្រកជាបណ្តើរៗ ហើយការងារជួយសង្គ្រោះនៅតែបន្ត៕