រុស្សី៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានគោរពវិញ្ញាណក្ខន្ធអ្នកបើកយន្តហោះដែលត្រូវបានសម្លាប់ក្នុងអំឡុងការបះបោរកាលពីចុងសប្តាហ៍ដោយក្រុមទាហានស៊ីឈ្នួល Wagner ដោយយន្តហោះជាច្រើនត្រូវបានបាញ់ទម្លាក់ដោយកងជីវពល Wagner របស់លោក Yevgeny Prigozhin ។
ក្រុមទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍បានកាន់កាប់ទីក្រុង Rostov-on-Don ភាគខាងត្បូង និងមជ្ឈមណ្ឌលបញ្ជាការយោធារបស់ខ្លួនដែលដឹកនាំយុទ្ធនាការអ៊ុយក្រែន បន្ទាប់មកបានបើកក្បួនរថយន្តប្រដាប់អាវុធក្នុងចម្ងាយ២០០ គីឡូម៉ែត្រពីទីក្រុងមូស្គូ មុនពេលសម្រេចបញ្ឈប់ដកខ្លួនពីការផ្តួលរលំរដ្ឋាភិបាលរុស្សី។
ពូទីនបាននិយាយនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកអំពីការបះបោរចាប់តាំងពីព្រឹត្តិការណ៍ចុងសប្តាហ៍ថា "ភាពក្លាហាន និងការលះបង់របស់អ្នកបើយន្តហោះច្បាំងពិសេសរុស្សី គឺជាការលៈបង់ដ៏ធំនិងអស្ចារ្យជាទីបំផុត" ។
សម្រាប់ Putin យុទ្ធជន Wagner ដែលសម្រេចចិត្តមិនចុះកិច្ចសន្យាជាមួយកងទ័ពក្រោមបញ្ជារបស់ក្រសួងការពារជាតិអាចផ្លាស់ប្តូរទីលំនៅទៅប្រទេសបេឡារុស្ស ឬគ្រាន់តែត្រឡប់ទៅគ្រួសាររបស់ពួកគេដោយរុស្សីមិនទាក់ទណ្ឌកម្មរឺយកទោសឡើយ។ យ៉ាងណាមិញ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម។ សមាជិកសភា Leonid Slutsky ដែលបានចូលរួមក្នុងការចរចាជាច្រើនទាក់ទងនឹងយុទ្ធនាការរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនថា "ខ្ញុំជឿថាការអភ័យទោសមិនគួរអនុវត្តចំពោះពួកឧទ្ទាមដែលបានសម្លាប់អ្នកបើកយន្តហោះទេ ហើយពួកនោះគួរតែត្រូវទទួលទោស" ។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនក្រុមទាហានស៊ីឈ្នួល Wagner បាននាំគ្នាបះបោលវាយបកទៅកាន់កងទាហានរុស្សីវិញក្រោយពីមានជម្លោះផ្ទៃក្នុងជាមួយរដ្ឋមន្រ្តីនៃក្រសួងការពារជាតិរុស្សី បន្ទាប់ពីបានបះបោលប្រហែលកន្លះថ្ងៃក្រុមទាហានទាំងនោះក៏សម្រេចចិត្តដកថយ និងនិរទេសចេញពីទឹកដីរុស្សីទៅកាន់ប្រទេសបេឡារុស្ស៕